ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ លោក មេឃុំខ្នាចរមាស អមដំណើរដោយសហការី និងលោកមេភូមិ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ក្លោងទ្វារសាលាបឋមសិក្សាភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។
ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងតាមដានវឌ្ឍនភាពការងារ និងត្រៀមរៀបចំសោភណ្ឌភាពតាមបណ្តោយផ្លូវកៅស៊ូចំនួន៤ភូមិខាងជើង បន្ទាប់ពីគម្រោងផ្លូវជិតបញ្ចប់ជាស្ថាពរ។
ជាមួយគ្នានេះ លោកមេឃុំ និងក្រុមការងារបានណែនាំដល់ក្រុមសាងសង់ និងអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់លើគុណភាព សោភណ្ឌភាព និងសុវត្ថិភាព ដើម្បីធានាបាននូវសោភណ្ឌភាពល្អ និងអាយុកាលប្រើប្រាស់បានយូរអង្វែង។
ប្រជាពលរដ្ឋក្នុងតំបន់បានសម្តែងនូវក្តីរីករាយ និងគាំទ្រចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអប់រំ និងផ្លូវថ្នល់ ដែលរួមចំណែកលើកកម្ពស់គុណភាពជីវិត និងសោភណ្ឌភាពនៃភូមិឃុំ៕















0 Comments:
Post a Comment