Friday, August 7, 2026
(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន ចំពោះកម្ចីអនឡាញ (Online Loan Scam) កុំឱ្យការខ្ចីប្រាក់ក្លាយជាការបាត់បង់ទ្រព្យសម្បត្តិ!។
* ជនឆបោកតែងប្រើល្បិចដូចជា៖
- ផ្សព្វផ្សាយកម្ចីអនុម័តរហ័ស មិនត្រូវការឯកសារ
- តម្រូវឱ្យបង់ “ថ្លៃសេវា” ឬ “ប្រាក់ធានា” ជាមុន
- ផ្ញើតំណភ្ជាប់ (Link) ឱ្យចុច ឬដំឡើងកម្មវិធីមិនស្គាល់ប្រភព
- ស្នើសុំលេខសម្ងាត់ (OTP) ឬព័ត៌មានគណនីធនាគារ
- ទាមទាររូបថតអត្តសញ្ញាណបណ្ណ និងព័ត៌មានផ្ទាល់ខ្លួន។
* សូមកុំ
- បង់ប្រាក់ជាមុន ដើម្បីទទួលបានកម្ចី
- ចែករំលែក OTP ឬលេខសម្ងាត់គណនី
- ចុចតំណភ្ជាប់ ឬដំឡើង App ពីប្រភពមិនគួរឱ្យទុកចិត្ត
- ផ្ញើឯកសារផ្ទាល់ខ្លួនទៅអ្នកមិនស្គាល់។
* សូមធ្វើ
- ពិនិត្យឱ្យបានច្បាស់ថា គ្រឹះស្ថានផ្តល់កម្ចីមានអាជ្ញាប័ណ្ណស្របច្បាប់
- អានលក្ខខណ្ឌ និងអត្រាការប្រាក់ឱ្យបានច្បាស់
- សាកសួរព័ត៌មានពីប្រភពផ្លូវការមុនសម្រេចចិត្ត
- រាយការណ៍ទៅអាជ្ញាធរពាក់ព័ន្ធ ប្រសិនបើសង្ស័យថាជាការឆបោក។
* ចងចាំ៖ កម្ចីស្របច្បាប់ មិនតម្រូវឱ្យអ្នកបង់ថ្លៃសេវាជាមុន ដើម្បីអនុម័តកម្ចីនោះទេ៕
«សូមចូលរួមប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាទាំងអស់គ្នា»

ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» ស្ថិតនៅសាលប្រជុំ «គ» សាលាខេត្តត្បូងឃ្មុំ។

Thursday, April 9, 2026
ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានជួបសំណេះសំណាលជាមួយមន្រ្តីរាជការសាលាខេត្តបាត់ដំបង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានណែនាំឲ្យកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរក្រុង ស្រុកទូទាំងខេត្ត ត្រូវពង្រឹងការងារសន្តិសុខ និងសណ្ដាប់ធ្នាប់ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបាននូវសុវត្ថិភាព និងភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមកកម្សាន្តក្នុងខេត្តសៀមរាប នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅខាងមុខនេះ។

Thursday, January 29, 2026
(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ លោកស្រី ម៉ាតេរ៉េសា ភីឡាហ្សារ៉ូ រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋហ្វីលីពីន, លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចពិគ្រោះ យោបល់ក្រៅផ្លូវការក្នុងទម្រង់ពង្រីកស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច បានប្រព្រឹត្តទៅនៅកោះសេប៊ូ ប្រទេសហ្វីលីពីន។

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តពោធិ៍សាត់ ឈានទៅឆ្លុះកញ្ចក់មើលអតីតកាល ដើម្បីកែលម្អបច្ចុប្បន្ន និងកសាងផែនការដ៏រឹងមាំសម្រាប់អនាគត សំដៅបម្រើផលប្រយោជន៍ប្រជាពលរដ្ឋក្នុងខេត្ត ឱ្យកាន់តែប្រសើរឡើង។

Wednesday, January 28, 2026
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ អញ្ជើញចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ទេសចរណ៍សាសនា» ពោលគឺដើម្បីបង្ហាញអំពីស្មារតីសហការយ៉ាងជិតស្និទ្ធ និងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីសម្រេចឱ្យបាននូវគោលបំណងបង្កើនការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីសក្ដានុពលទេសចរណ៍សាសនានៅកម្ពុជា, បង្កើនការទាក់ទាញភ្ញៀវទេសចរតាមរយៈការបង្កើត និងធ្វើពិពិធកម្មព្រឹត្តិការណ៍ទេសចរណ៍សាសនានៅកម្ពុជា, ការរៀបចំវគ្គបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងបដិសណ្ឋារកិច្ច និងមគ្គុទ្ទេសក៍សម្រាប់ទេសចរណ៍សាសនា និងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បីគាំទ្រដល់ការរៀបចំជាផលិតផលទេសចរណ៍សាសនា។

Monday, January 26, 2026
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ អនុញ្ញាតឱ្យលោក Buakeo Phumvongsay ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាននៃខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់រក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យ បរិស្ថានល្អ ដើម្បីជាការទាក់ទាញអ្នកវិនិយោគឱ្យមកវិនិយោគនៅរាជធានីភ្នំពេញ កាន់តែច្រើនបន្ថែមទៀត។
ឯកឧត្តម ឃួង ស្រេង លើកឡើងបែបនេះ ក្នុងអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធជាផ្លូវការមជ្ឈមណ្ឌលទំនិញ យោភីង (YOUPIN MALL) ស្ថិតនៅលើផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦នេះ។

Saturday, January 24, 2026
(ភ្នំពេញ)៖ ដូចការគ្រោងទុកនាវាចម្បាំងអាមេរិកមួយគ្រឿង ជាមួយនាវិកប្រមាណជា១០០នាក់ បានចូលដល់សមុទ្រកម្ពុជាហើយ ហើយនឹងចតនៅមូលដ្ឋានសមុទ្ររាមរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមករា។

(សៀមរាប)៖ ទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ Ultra Trail Angkor (UTA) លើកទី៩ បានប្រព្រឹត្តទៅជាផ្លូវការហើយ នៅវេលាម៉ោង ៤ទៀបភ្លឺព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នៅបរិវេណរមណីយដ្ឋានអង្គរ ដោយមានអត្តពលិកជាតិ-អន្ដរជាតិចូលរួមសរុប ១,៧៤០នាក់មកពី ៥២ប្រទេស។

Friday, January 23, 2026
(វ៉ាស៊ីនតោន)៖ យុគសម័យនៃភាពមិនច្បាស់លាស់របស់ TikTok នៅក្នុងសហរដ្ឋអាមេរិក បានឈានមកដល់ទីបញ្ចប់ហើយ បន្ទាប់ពីក្រុមហ៊ុនមេ ByteDance បានសម្រេចកិច្ចព្រមព្រៀងជាស្ថាពរក្នុងការផ្ទេរការគ្រប់គ្រងអាជីវកម្មរបស់ខ្លួនទៅឱ្យក្រុមវិនិយោគិនថ្មី ដែលដឹកនាំដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក។ ការសម្រេចនេះបានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលដល់ឱសានវាទដែលកំណត់ដោយរដ្ឋាភិបាលលោក ដូណាល់ ត្រាំ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗរួមមាន WSJ, Reuters, CBS និង NBC នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ បានបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បានផ្តល់ភ្លើងខៀវរួចរាល់លើរចនាសម្ព័ន្ធកម្មសិទ្ធិថ្មីនេះ ដែលនឹងអនុញ្ញាតឱ្យ TikTok បន្តបម្រើអ្នកប្រើប្រាស់អាមេរិកជាង ១៧០ លាននាក់ដោយស្របច្បាប់។
យោងតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ក្រុមហ៊ុនថ្មីមួយត្រូវបានបង្កើតឡើងមានឈ្មោះថា "TikTok USDS Joint Venture LLC" ដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិក ដោយបែងចែកកម្មសិទ្ធិដូចខាងក្រោម៖
* ក្រុមវិនិយោគិនថ្មី៖ ក្រុមហ៊ុន Oracle, Silver Lake និងក្រុមហ៊ុនវិនិយោគ MGX (មកពីទីក្រុងអាប៊ូដាប៊ី) កាន់កាប់ភាគហ៊ុនសរុប ៤៥%។
* វិនិយោគិនបច្ចុប្បន្ន៖ ប្រហែល ៣៥% ទៀតត្រូវបានកាន់កាប់ដោយវិនិយោគិនអន្តរជាតិផ្សេងៗ។
* ក្រុមហ៊ុន ByteDance៖ នឹងកាត់បន្ថយការកាន់កាប់ភាគហ៊ុនមកនៅត្រឹម ១៩.៩% ប៉ុណ្ណោះ ដែលជាកម្រិតទាបជាងការកំណត់នៃច្បាប់អាមេរិកស្តីពីកម្មសិទ្ធិបរទេស។
ចំណុចសំខាន់បំផុតនៃកិច្ចព្រមព្រៀងនេះ គឺការធានាសន្តិសុខជាតិ៖ ១. ក្រុមហ៊ុន Oracle នឹងដើរតួជា "ដៃគូសន្តិសុខដែលគួរឱ្យទុកចិត្ត" ដោយទទួលបន្ទុកត្រួតពិនិត្យ និងរក្សាទុកទិន្នន័យអ្នកប្រើប្រាស់អាមេរិកទាំងអស់នៅក្នុង Cloud របស់ខ្លួនក្នុងដីអាមេរិក។ ២. ការRetrain ក្បួនដោះស្រាយ៖ ប្រព័ន្ធជ្រើសរើសវីដេអូ (Algorithm) នឹងត្រូវចម្លង និងរៀបចំឡើងវិញ (Retrain) ដោយមិនឱ្យមានការជ្រៀតជ្រែក ឬគ្រប់គ្រងពីសំណាក់បច្ចេកវិទ្យារបស់ចិនឡើយ។ ៣. ក្រុមប្រឹក្សាភិបាល៖ ភាគច្រើននៃសមាជិកក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃអង្គភាពថ្មីនេះ ត្រូវតែជាជនជាតិអាមេរិក។
អាជីវកម្មរបស់ TikTok នៅអាមេរិកត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃប្រហែល ១៤ ប៊ីលានដុល្លារ។ ការសម្រេចបាននូវកិច្ចព្រមព្រៀងនេះ មិនត្រឹមតែជួយសង្គ្រោះ TikTok ឱ្យផុតពីការបិទទ្វារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញានៃការបន្ធូរបន្ថយភាពតានតឹងផ្នែកបច្ចេកវិទ្យារវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរផងដែរ។
អ្នកជំនាញបានលើកឡើងថា ទោះបីជា TikTok ស្ថិតក្រោមម្ចាស់ថ្មី ប៉ុន្តែបទពិសោធន៍របស់អ្នកប្រើប្រាស់នឹងមិនមានការប្រែប្រួលខ្លាំងក្លានោះទេ គ្រាន់តែការគ្រប់គ្រងផ្នែកសន្តិសុខ និងខ្លឹមសារ (Content Moderation) នឹងត្រូវស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីសំណាក់អាជ្ញាធរអាមេរិក៕

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីជួបជុំសំណេះសំណាលជាមួយសមាគមសណ្ឋាគារកម្ពុជា (CHA) ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធរវាងក្រសួងទេសចរណ៍ជាមួយសមាគមសណ្ឋាគារកម្ពុជា ព្រមទាំងស្វែងរកវិធានការគន្លឹះរួមគ្នា ដើម្បីបន្តរក្សាភាពធន់នៃវិស័យទេសចរណ៍ និងជំរុញសន្ទុះវិស័យទេសចរណ៍រកម្ពុជា ដើម្បីអាចរក្សាបាននូវភាពប្រកួតប្រជែងក្នុងតំបន់ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។

Thursday, January 22, 2026
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតលោក Park Woo Hee ប្រធានអង្គការ Go & Do Social Welfare Corporation នៃសាធារណរដ្ឋកូរ៉េ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-កូរ៉េ។

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋាន សញ្ញាសម្គាល់ និងសញ្ញាសក្តិ របស់មន្ត្រីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

Wednesday, January 21, 2026
(សៀមរាប)៖ ការមានកូនជាអំណោយជីវិតដ៏ធំសម្រាប់គ្រួសារនីមួយៗ ប៉ុន្តែក៏ជាការបន្ថែមនូវអម្រែកនៃការទទួលខុសត្រូវនៅក្នុងគ្រួសារផងដែរ។ សម្រាប់អ្នកកូន១ កូនភ្លោះ២ លំបាកមួយកម្រិតទៅហើយ តែវារឹតតែលំបាកខ្លាំងថែមទៀត សម្រាប់អ្នកដែលទទួលបានកូនភ្លោះ៣។ ដោយឈ្វេងយល់ ក៏ដូចជាបានឃើញជាក់ស្តែងនូវការលំបាក និងបន្ទុកនៃការចំណាយក្នុងជីវភាពរបស់គ្រួសារទទួលបានកូនភ្លោះ៣សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រកាសយកកូនភ្លោះ៣ ជាកូនៗរបស់សម្តេច ហើយតែងផ្តល់អំណោយនៅពេលសម្រាល។

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃបានឲ្យដឹងថា គិតចាប់ពីម៉ោង ៦ព្រឹក ថ្ងៃទី២០ ខែមករា ដល់ម៉ោង ៦ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ មានពលរដ្ឋភៀសសឹក ២ ៤៤៦នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដូច្នេះក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦សែន ៤ម៉ឺននាក់ មានប្រមាណជាង ៥២ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ។
ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន ១២៥,០៧៣នាក់ ក្នុងនោះស្រ្តីមាន ៦៥,៥៩៦នាក់ និង កុមារ ៤០,៩៣៩នាក់។ ពលរដ្ឋភៀសសឹកខ្លះ វិលដល់ភូមិករមែន ប៉ុន្តែត្រូវបង្ខំចិត្តស្នាក់នៅក្នុងជំរុំបណ្ដោះអាសន្នជាថ្មីទៀត ដោយសារផ្ទះសំបែងបានខូចខាតខ្ទេចរាបដល់ដី និងពោរពេញដោយសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់យោធាថៃ៕
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ៖

Tuesday, January 20, 2026
(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យក្រុមហ៊ុន Hong Kong Trade Development Council (HKTDC) ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ។
ជំនួបនេះមានគោលបំណង ដើម្បីស្វែងយល់ពីសក្តានុពល នៃកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូនតាមផ្លូវទឹក និងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ក៏ដូចជាដើម្បីលើកកម្ពស់ការផ្គូរផ្គងអាជីវកម្មក្នុងចំណោមទីផ្សារហុងកុង-កម្ពុជា និងទីផ្សារអន្តរជាតិដទៃទៀត៕

ក្រុមហ៊ុនអេវ័ន្តប្លាស្ទិក (A1-Plastic) ដែលជាក្រុមហ៊ុនជំនាញលើការផលិត និងចែកចាយផលិតផលប្លាស្ទិក ដ៏លេចធ្លោមួយក្នុងប្រទេសកម្ពុជា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ បានបើកការដ្ឋានសាងសង់រោងចក្រកែច្នៃដបប្លាស្ទិក ដែលប្រើប្រាស់រួច ដើម្បីផលិតជាប្រភេទPET សម្រាប់បម្រើដល់ឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់។
ពិធីបើកការដ្ឋានសាងសង់រោងចក្រខាងលើ ត្រូវបានធ្វើឡើងនៅតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ស្ថិតក្នុងឃុំស្នាអន្សា ស្រុកក្រគរ ដោយបានការចូលរួមពីសំណាក់ ឯកឧត្តមខូយ រីដា អភិបាលខេត្តពោធិ៍សាត់, លោកស្រី Deborah Lee នាយិកាប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន A1-Plastic, ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អគ្គនាយកអគ្គិសនីកម្ពុជា, ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ព្រមទាំងលោក លោកស្រី ជាភ្ញៀវកិត្តិយស, លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

Monday, January 19, 2026
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦នេះ លោក លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យសកម្មភាពអនុវត្តគម្រោងរៀបចំកែលម្អចិញ្ចេីមផ្លូវ តាមបណ្ដោយមហាវិថីម៉ៅសេទុង មហាវិថីព្រះមុន្នីរ៉េត ផ្លូវ២៣០ និងតំបន់ជុំវិញពាក់ព័ន្ធ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធជុំវិញនោះ សម្រាប់បម្រេីប្រយោជន៍សាធារណៈជារួម។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ក្រោមមូលបទ “ការពង្រឹងប្រសិទ្ធភាព និងសមត្ថភាពស្ថាប័នក្រោមរចនាសម្ព័ន្ធថ្មី” ។
សន្និបាតនេះមានការអញ្ជើញចូលរួមពី សំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង និងអគ្គនាយក អគ្គនាយិកា នៃអគ្គនាយកដ្ឋានទាំង៥ ព្រមទាំងមន្ត្រីរាជការជាច្រើនរូបទៀត។
សន្និបាតរបស់ក្រសួងព័ត៌មាន ប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ៧និង០០នាទីព្រឹក នៅទីស្តីការក្រសួងព័ត៌មាន៕