![]() |
លោកស្រី សាវតា ច័ន្ទគ្រឹស្នា នាយិកាប្រតិបត្តិនៃអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា បានមានប្រសាសន៍ថា ដោយសារការមើលឃើញពីកត្តាប្រឈមនានារវាងប្រព័ន្ធផ្សព្វផ្សាយ និងអាជ្ញាធរមូលដ្ឋាន ដែលនាំទៅដល់ភាពរាំងស្ទះនៃការពង្រឹងភាពធន់ក្នុងមូលដ្ឋាន អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា បានរៀបចំសិក្ខាសាលាថ្ងៃនេះដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មាន ជាពិសេសអ្នកសារព័ត៌មានស្ត្រី និងអាជ្ញាធរមូលដ្ឋានបានពិភាក្សាគ្នាអំពីកត្តាប្រឈមដែលបានកើតឡើង ស្វែងរកដំណោះស្រាយរួម និងបង្កើតបានយន្តការសន្ទនា ពង្រឹងកិច្ចសហការរវាងគ្នានិងគ្នាដើម្បីលើកកម្ពស់វប្បធម៌សន្តិភាព។
លោកស្រីបន្តថា សិក្ខាសាលានាថ្ងៃនេះដែរគោលបំណង បង្កើតនូវយុទ្ធសាស្ត្រសម្រាប់អាជ្ញាធរមូលដ្ឋាន និងអ្នកសារព័ត៌មាន ដើម្បីស្វែងយល់ពីគ្នាទៅវិញទៅមក ចែករំលែកគំនិតផ្ដួចផ្ដើមរួមគ្នា និងធ្វើការរួមគ្នាក្នុងការជម្រុញវប្បធម៌សន្តិភាព បង្កើតបាននូវជំនួបរវាងអ្នកសារព័ត៌មានពលរដ្ឋ និងអ្នកសារព័ត៌មានអាជីពដើម្បីដោះស្រាយបញ្ហាប្រឈមនៃការទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាននាពេលកន្លងមក និងទៅថ្ងៃអនាគត។
បន្ថែមពីនេះ លោកស្រីនាយិកា សង្ឃឹមថាសិក្ខាសាលាថ្ងៃនេះនឹងអាចចូលរួមចំណែកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធផ្សព្វផ្សាយ និងអាជ្ញាធរមូលដ្ឋាន ដើម្បីស្វែងយល់ពីគ្នាទៅវិញទៅមក ចែករំលែកគំនិតផ្តួចផ្តើមរួមគ្នា នឹងធ្វើការរួមគ្នាក្នុងការជំរុញវប្បធម៌សន្តិភាពក្នុងសង្គមជាតិផងដែរ។
![]() |




0 Comments:
Post a Comment