កាលពីព្រលប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២៥ នេះពលករខ្មែរចំនួន ៤៧ នាក់ក្នុងនោះស្រី ១៧ បាននាំគ្នាលួចឆ្លងដែនតាមច្រករបៀងចូលទៅក្នុងទឹកដីថៃ ដោយមានមេខ្យល់ប្រុសៗចំនួន ៣ នាក់ដោយពួកគេចំណាយក្នុងម្នាក់ចាប់ពី ៥,០០០ បាត ដល់៦,០០០ បាត ដើម្បីចូលទៅរកការងារធ្វើនៅក្នុងប្រទេសថៃ ដោយកន្លងមកពួកគេធ្លាប់ធ្វើម្ដងរួចមកហើយ។ លួចឆ្លងដល់ក្នុងចំការអំពៅក្នុងភូមិគុតហីន ក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ គាត់ត្រូវបានកម្លាំងយោធាថៃដែលកំពុងធ្វើការល្បាតតាមព្រំដែនបានឃាត់ខ្លួនតែម្ដង។ដោយឡែកមេខ្យល់ទាំងបីនាក់បានរត់គេចខ្លួនបាត់ស្រមោល។ ដែលចំណុចឃាត់ខ្លួនពលករខ្មែរទាំងនេះគឺប្រឈមនឹងស្រុកមេឡៃ ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្នពលករខ្មែរទាំង ៣៧ នាក់ត្រូវបានបញ្ជូនទៅ។សមត្ថកិច្ចក្លងណាំសៃ ដើម្បីអនុវត្តតាមនីតិវិធី។
បើតាមរបាយការណ៍ដែលគេហទំព័រថៃផ្សាយបានបញ្ជាក់ថា បើគិតចាប់តាំងពីថ្ងៃទី ១៧ ខែមិថុនាមកទល់នឹងថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៥ នេះមានការឃាត់ខ្លួនពលករខ្មែរដែលលោកឆ្លងដែនចូលទៅក្នុងទឹកដីថៃចំនួន ៨៤លើក សរុប ៣២៩ នាក់ ៕
0 Comments:
Post a Comment