សូមស្វាគមន៍ www.k-raksmeysampovloun.com.kh / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង លោក កាន់ ស្មារតី / ទីស្នាក់ការ ភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 0714443271 / 078717371 / 0969397771....

សូមស្វាគមន៍ គេហទំព័រ រស្មីសំពៅលូន / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង លោក កាន់ ស្មារតី / ទីស្នាក់ការ ភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 0714443271 / 078717371 / 0969397771....

Friday, September 5, 2025

ចំនួនអ្នកទស្សនា: Views

 

ខេត្តស្រះកែវ &ខេត្តបាត់ដំបង:  រថយន្តចំនួន ៤ គ្រឿង ដែលអ្នកបើកបរទាំងអស់គឺជាជនជាតិខ្មែរ ត្រូវបានកម្លាំងយកធាថៃឃាត់ខ្លួន ខណៈដែលរថយន្តទាំងនេះឈប់សំចត នៅខាងក្រោយផ្សារខូវឌីន ក្បែរច្រកអន្តរជាតិភ្នំដីក្នុងស្រុកសំពៅលូន ដែលគេដឹកសុទ្ធតែបារីគេចពន្ធ ត្រៀមនាំចូលទៅក្នុងប្រទេសថៃ។
   ជាញឹកញាប់គេសង្កេតឃើញថា យោធាថៃតែងតែចាប់បាននូវបារីគេចពន្ធ ដែលភាគច្រើននាំចេញពីស្រុកសំពៅលូន ឆ្លងតាមច្រករបៀងចូលទៅក្នុងប្រទេសថៃ ។ ជាក់ស្ដែងនៅយប់ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២៥ នេះ កម្លាំងយោធាថៃវីរៈព្រំដែនលេខ ១៣ បានធ្វើការល្បាតតាមខ្សែបន្ទាត់ព្រំដែន ក៏បានឃើញរថយន្តចំនួន ៤ គ្រឿង ដែលឈប់សំចតនៅខាងក្រោយផ្សារខូវឌីន (នៅក្នុងទឹកដីថៃ) ក្បែរច្រកអន្តរជាតិភ្នំដី ប្រឈមនឹងស្រុកសំពៅលូនខេត្ត បាត់ដំបង។
   ក្រោយពីមានការសង្ស័យកម្លាំងយោធាថៃបានចូលទៅត្រួតពិនិត្យក៏ប្រទះឃើញអ្នកបើកបរចំនួន ៤ នាក់ ដែលសុទ្ធសឹងជាជនជាតិខ្មែរ ដោយឡែកនៅក្នុងរថយន្តគឺមានបារីគេចពន្ធជាច្រើនប៊ិចដែលគេគ្របដោយក្រណាត់បិទជិត។ នៅក្នុងការត្រួតពិនិត្យនោះគឺមានរថយន្តមួយគ្រឿងមានស៊កសៀតក្រដាសប្រាក់ជាង ៧ លានបាត នៅក្នុងកង់សាគួរ ដែលម្ចាស់ឡានបាននិយាយថាគឺជាលុយបញ្ញើរបស់ពលករ ដោយសារមិនហ៊ានដាក់តាមធនាគារព្រោះខ្លាចពិបាកដកយក។
   បើទោះបីជាយ៉ាងនេះក្តី ក៏កម្លាំងយោធាថៃបាននាំខ្លួនអ្នកបើកបរទាំង ៤ នាក់ ជាមួយរថយន្តនិងបារីគេចពន្ធទាំងអស់ដែលជាវត្ថុតាងនាំយកទៅកាន់ស្នាក់ការគយនិងរដ្ឋាករប្រចាំស្រុកអារញ្ញ ដើម្បីសាកសួរបន្ត និងអនុវត្តតាមនីតិវិធី ៕

#សង្ឃឹមថាសមត្ថកិច្ចដែលកំពុងរិតបន្តឹងតាមព្រំដែនមិនមានការឃុបឃិតដាក់កំប៉ុងតុងជាមួយនឹងក្រុមឈ្មួញទៅចុះ។
#រង់ចាំមើលការប្រតិកម្មរបស់កម្លាំងរឹតបន្តឹងតាមព្រំដែន
#មានរឿងត្រូវនិយាយគ្នាទៀតហើយ #ស្រុកសំពៅលូន #និងស្រុកក្លងហាតប្រទេសថៃ។








0 Comments:

Post a Comment