សូមស្វាគមន៍ www.k-raksmeysampovloun.com.kh / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង លោក កាន់ ស្មារតី / ទីស្នាក់ការ ភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 0714443271 / 078717371 / 0969397771....

សូមស្វាគមន៍ គេហទំព័រ រស្មីសំពៅលូន / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង លោក កាន់ ស្មារតី / ទីស្នាក់ការ ភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 0714443271 / 078717371 / 0969397771....

Thursday, August 28, 2025

 នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចនហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសភាសហរដ្ឋអាមេរិក ដឹកនាំដោយលោកស្រី Beth Van Duyne ប្រធានគណៈប្រតិភូ និងជាសមាជិកសភាប្រចាំរដ្ឋ Texas ក្នុងជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕

ចំនួនអ្នកទស្សនា: Views

Saturday, August 16, 2025

(ព្រះវិហារ)៖ ព្រះសីមាវិជិត ឡុង សុមុនី ព្រះចៅអធិការវត្តប្រាសាទគោកបេង និងជាព្រះមេគណខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំព្រះសង្ឃ១០៩អង្គ ព្រមទាំងឧបាសក ឧបាសិកា ចំណុះជើងវត្ត បានរៀបចំធ្វើបុណ្យទក្ខិណានុប្បទាន ដើម្បីឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពខ្មែរជួរមុខ ដែលបានពលីជីវិតក្នុងការប្រយុទ្ធជាមួយខ្មាំងសត្រូវ ដើម្បីការពារអធិបតេយ្យជាតិ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

(បាត់ដំបង)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ចូលរួមបរិច្ចាគធនធានតាមលទ្ធភាពរបស់ខ្លួន ដើម្បីទ្រទ្រង់ប្រតិបត្តិការមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា រួមចំណែកលើកកម្ពស់សុខុមា

លភាពរបស់ ប្រជាពលរដ្ឋក្នុងសហគមន៍។

សាខាចាប់ផ្តើមទទួលថវិកាឧបត្ថម្ភពីថ្ងៃទី២៥ ខែសីហា ឆ្នាំ

២០២៥នេះតទៅ នៅទីស្នាក់ការ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ឬវេរចូលគណនីធនាគារ របស់សាខាកាក

បាទក្រហមកម្ពុជា ខេត្តបាត់ដំបង CAMBODIAN RED CROSS BTBមានដូចខាងក្រោម ៖

ធនាគារ អេប៊ីអេ(ABA)

គណនីប្រាក់ដុល្លារលេខ: 003585971 (USD)

និងគណនីប្រាក់រៀលលេខ 003585989 (KHR)។

ព័ត៌មានបន្ថែមសូមទំនាក់ទំនង លោក ផេង សិទ្ធី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាខេត្ត ទូរសព្ទលេខ 012 873 536, លោក សុវណ្ណ វិទិត្យ ហិរញ្ញោកគណៈកម្មាធិការសាខាទូរសព្ទ័លេខ៖ 077 630 834 និងលោក កុសុម សុភីនារ៉ា នាយកប្រតិបត្តិសាខាខេត្តទូរសព្ទ័លេខ៖061 818 116៕

(ANCHORAGE, Alaska)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រ ទី១៥ ខែសីហា បាននិយាយថារូបលោក និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន មិនបានឈានដល់កិច្ចព្រមព្រៀងណាមួយដើម្បីដោះស្រាយ ឬក៏ផ្អាកសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែននោះទេ បន្ទាប់ពីកិច្ចប្រជុំកំពូលចាយពេលជិត៣ម៉ោងនៅរដ្ឋ Alaska បើទោះជាលោក ត្រាំ អះអាងពីភាពរីកចម្រើនក្នុងជំនួបជាមួយលោក ពូទីនក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមលោក ត្រាំ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងលោក ពូទីន នឹងត្រូវរៀបចំជំនួបមួយដើម្បីព្យាយាមស្វែងរកបទឈប់បាញ់ឈានទៅរកការបិទបញ្ចប់ សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន។ លោក ត្រាំ បានគូសបញ្ជាក់ប្រាប់ទូរទស្សន៍ Fox News ក្រោយកិច្ចប្រជុំជាមួយលោក ពូទីន ក្នុងរដ្ឋ Alaska ដូច្នេះថា «ឥលូវ វាគឺអាស្រ័យ លើលោក ហ្សេលេនស្គី ដើម្បីឈានដល់កិច្ចព្រមព្រៀងស្ដីពីអ៊ុយក្រែន ហើយបណ្ដាប្រទេសអឺរ៉ុបក៏នឹងត្រូវចូលរួមបន្តិចបន្តួច ប៉ុន្តែអ្វីៗគឺអាស្រ័យលើលោក ហ្សេលេនស្គី ហើយ បើពួកគេពេញចិត្ត ខ្ញុំនឹងចូលរួមកិច្ចប្រជុំបន្ទាប់»។ លោក ត្រាំក៏បានព្យាករដែរថាបច្ចុប្បន្ននឹងមានការចាប់ផ្ដើមគិតគូររៀបចំកិច្ចប្រជុំរវាងលោក ហ្សេលេនស្គី និងលោក ពូទីន។

កិច្ចប្រជុំកំពូលរវាងលោក ត្រាំ និងលោក ពូទីន ជំហានដំបូងនេះទំនងជាមិនអាចសម្រេចបានការបោះជំហានធំដុំណាមួយឆ្ពោះទៅរកបទឈប់បាញ់សម្រាប់សង្រ្គាមអ៊ុយក្រែន ឡើយ ឬក៏ឆ្ពោះទៅរកការរៀបចំកិច្ចប្រជុំរវាងលោក ពូទីន និងលោក ហ្សេលេនស្គីឡើយ។ លោក ពូទីនវិញក៏បាននិយាយដែរថារូបលោកផ្ទាល់រំពឹងថាអ៊ុយក្រែន និងបណ្ដាប្រទេសអឺរ៉ុប នឹងទទួលយកលទ្ធផលនៃកិច្ចចរចាប្រកបដោយលក្ខខណៈស្ថាបនារវាងសហរដ្ឋអាមេរិក និងរុស្ស៉ី ហើយនឹងមិនព្យាយាមរារាំង ឬបង្កការរំខានដល់ កិច្ចប្រឹងប្រែងស្វែងរកសន្តិភាពនោះទេ៕

Thursday, August 14, 2025

(ភ្នំពេញ)៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងបញ្ជាក់ថា កម្ពុជាសូមអំពាវនាវយ៉ាងទទូចសូមឱ្យប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ានបច្ចុប្បន្ន និងបណ្តាប្រទេសអ្នកសម្របសម្រួលបទឈប់បាញ់ បង្កើតឡើងឱ្យឆាប់រហ័សនូវយន្តការត្រួតពិនិត្យដ៏រឹងមាំនិងឯករាជ្យមួយ ដើម្បីទប់ស្កាត់ការកើនឡើងនូវភាពតានតឹងបន្ថែមទៀតរវាងកម្ពុជា និងថៃ។

លោក ជុំ សុន្ទរី បានថ្លែងដូចនេះនាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ នៅក្នុងសន្និសីទសារព័ត៌មានបង្ហាញពីបច្ចុប្បន្នភាព នៃការអនុវត្តបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ ។

លោក ជុំ សុន្ទរី បានថ្លែងដូចនេះថា «កម្ពុជាទទូចសុំឲ្យប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ាននាពេលបច្ចុប្បន្ន ហើយនឹងបណ្ដាប្រទេសអ្នកសម្របសម្រួលបទឈប់បាញ់ សុំឲ្យបង្កើតឡើងឲ្យបានឆាប់រហ័ស នូវយន្តការការត្រួតពិនិត្យដ៏រឹងមាំ និងឯករាជ្យមួយ ដើម្បីទប់ស្កាត់ការកើនឡើងភាពតានតឹង ហើយនឹងទប់ស្កាត់ និងការពារអាយុជីវិតរបស់ប្រជាជនស៊ីវិល និងកងទ័ព»។

លោក ជុំ សុន្ទរី បានបន្ថែមថា តុលាការយុត្តិធម៌អន្តរជាតិ នៅតែជាវេទិកាដែលអាចជឿជាក់បានបំផុត សម្រាប់ដំណោះស្រាយជាស្ថាពររវាងជម្លោះព្រំដែនកម្ពុជា និងថៃ ហើយកម្ពុជាក៏សូមអំពាវនាវឲ្យភាគីថៃទទួលយកនូវ​ការដោះស្រាយរបស់តុលាការអន្តរជាតិនេះផងដែរ៕

(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ សភាពការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងទិសយោធភូមិភាគទី៤ និងទី៥ ភូមិសាស្ដ្រខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ មានភាពស្ងប់ស្ងាត់ល្អ មិនមានការផ្ទុះអាវុធណាមួយកើតឡើងរវាងកងកម្លាំងប្រទេសទាំងពីរនោះឡើយ។

តាមរយៈសន្និសីទសារព័ត៌មាន បង្ហាញបច្ចុប្បន្នភាពនៃការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងថា បើទោះបីសភាពការណ៍ស្ងប់ស្ងាត់ក៏ពិតមែន ប៉ុន្ដែកងកម្លាំងកម្ពុជា មានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបំពេញតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនបំផុតដើម្បីការពារ អធិបតេយ្យ និងបូរណភាពទឹកដីរបស់យើងឲ្យខាងតែបាន។

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងយ៉ាងដូច្នេះថា «គិតចាប់តាំងពីម៉ោង១២រំលងអធ្រាត្រ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ រហូតដល់ម៉ោង៦ព្រឹកនេះ សភាពការណ៍នៅតាមបន្ទាត់ព្រំដែនក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ ខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ មានសភាពស្ងប់ស្ងាត់។ កងកម្លាំងរបស់យើងស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនបំផុតដើម្បីការពារ អធិបតេយ្យ និងបូរណភាពទឹកដីរបស់យើងឲ្យខាងតែបាន»។

អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងទៀតថា កងកម្លាំងកម្ពុជា គោរពយ៉ាងម៉ឺងម៉ាត់ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវប​ទឈប់បាញ់ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ឯកភាពទាំង១៣ចំណុច នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា ថៃ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលមានការចូលរួមសង្កេតការណ៍ដោយប្រទេសម៉ាឡេស៉ី សហរដ្ឋអាមេរិក និងសាធារណៈរដ្ឋប្រជាមានិតចិន៕

Wednesday, August 13, 2025

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំបន្ថែមស្តីពី ការសហការផ្ដល់ព័ត៌មានឱកាសការងារ ជូនបងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ។ នេះបើតាមសេចក្តីណែនាំ ដែលបណ្តាញព័ត៌មាន  ទទួលបាននៅថ្ងៃទី១៣ ខែសីហាឆ្នាំ២០២៥នេះ។

ក្រសួងការងារ ក៏សូមធ្វើការណែនាំដល់ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ដូចខាងក្រោម៖

*១៖ ណែនាំដល់បុគ្គលិកដែលកាន់លេខទូរសព្ទទំនាក់ទំនងជ្រើសរើសបុគ្គលិក ប្រើប្រាស់នូវពាក្យសម្ដីទន់ភ្លន់ និង សមរម្យក្នុងការពន្យល់អំពីឱកាសការងារនៅកន្លែងរបស់ខ្លួន ដើម្បីផ្តល់នូវភាពកក់ក្តៅជូនបងប្អូន ដូចដែល រាជរដ្ឋាភិបាល ក្រសួង រដ្ឋបាលខេត្ត អាជ្ញាធរមានសមត្ថកិច្ចនៅតាមច្រកព្រំដែន យុវជនស្ម័គ្រចិត្តនៃសហភាព សហព័ន្ធយុវជនកម្ពុជា និងយុវជនស្ម័គ្រចិត្តកាកបាទក្រហម ខិតខំផ្តល់ជូនពេលបងប្អូនឈានជើងដំបូង ចូលមកដល់បូរណភាពទឹកដីកម្ពុជា។

*២៖ ចូលរួមឱ្យបានសកម្មក្នុងវេទិកាការងារដែលក្រសួងនឹងចាប់ផ្តើមធ្វើជាប្រចាំថ្ងៃ ចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នេះតទៅ នៅគ្រប់រាជធានី ខេត្តទាំង២៥ ដោយនៅខេត្តនីមួយៗ នឹងមានវេទិកាការងារយ៉ាងតិចចំនួន ២កន្លែង គឺទី១. នៅសាខាបេឡាជាតិសន្តិសុខសង្គម និងទី២. នៅវិទ្យាស្ថានពហុបច្ចេកទេស/មជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈ នៅតាមទីរួមខេត្ត។ ដោយឡែក នៅរាជធានីភ្នំពេញ មានចំនួន ៤កន្លែង គឺទី១. នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ទី២. នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC), ទី៣. នៅវិទ្យាស្ថានជាតិ បណ្តុះបណ្តាលបច្ចេកទេស (NTTI), និងទី៤. នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB)។

*៣៖ ចាប់ពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥នេះ ក្រសួងក៏នឹងចាប់ផ្តើមយុទ្ធនាការជុំទី៣ នៅតាមឃុំ សង្កាត់ ដើម្បីចុះឈ្មោះ អ្នកស្វែងរកការងារ និងសម្ភាសជ្រើសរើសបុគ្គលិក ដោយក្នុងមួយថ្ងៃ មានវេទិកាការងារចន្លោះពី ៨០ ទៅ ១០០ ឃុំ សង្កាត់។ សហគ្រាស ក្រុមហ៊ុន រោងចក្រ អាចចូលរួមវេទិកាការងារ ឬយុទ្ធនាការសម្ភាសជ្រើសរើសបុគ្គលិកនេះ ដោយផ្ទាល់ក៏បាន ឬតាមរយៈប្រព័ន្ធ Zoom ក៏បាន។ ទន្ទឹមនេះ ការចុះឈ្មោះស្វែងរកការងារតាមរយៈប្រព័ន្ធ Hotline លេខ ១២៩៧ និង QR Code (ស្វែងរកការងារ-MLVT) ក៏នៅរក្សាផងដែរ។

*៤៖ ផ្តល់ការណែនាំ និងតម្រង់ទិសការងារ ដោយយកចិត្តទុកដាក់បំផុតនៅថ្ងៃចូលធ្វើការ ៣ថ្ងៃដំបូង និងសូមសម្រួល ឱ្យមានការបើកប្រាក់ឈ្នួលដោយផ្ទាល់ដៃ ឬតាមមធ្យោបាយបណ្តោះអាសន្នណាមួយ ជូនបងប្អូនពលករខ្មែរ ដែលពុំទាន់អាចបើកគណនីធនាគារបាន។

*៥៖ សហការផ្តល់ព័ត៌មានអំពីតម្រូវការកម្លាំងពលកម្ម មកក្រសួងរៀងរាល់ ២សប្តាហ៍ម្តង តាមរយៈប្រព័ន្ធគ្រប់គ្រង ទិន្នន័យរួមពាក់ព័ន្ធវិស័យការងារ (LACMS) ដែលមានតំណភ្ជាប់ https://lacms.mlvt.gov.kh ឬតាមរយៈប្រព័ន្ធ Hotline លេខ ១២៩៧ ឬស្ទែន QR Code (ជំនួយការឌីជីថល-MLVT) ដែលមានជូនភ្ជាប់ដូចខាងក្រោម៕

ខាងក្រោមនេះជាសេចក្តីណែនាំរបស់ក្រសួងការងារ៖

រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នេះ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង និងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ជើងទឹក បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកសម្ភារៈ ថវិកា ចែកជូនពលករ និងជនភៀសសឹកមកពីប្រទេសថៃ ចូលមូលដ្ឋានក្រុងព្រៃវែង ចំនួន ៤២គ្រួសារ នៅសាលាសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។

Monday, August 11, 2025

(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ បានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់សមូរភូមិប្រយុទ្ធ សូមប្រុងប្រយ័ត្នគ្រាប់មិនទាន់ផ្ទុះ បើមានការសង្ស័យសូមទាក់ទងអង្គភាពសុីម៉ាក់ (CMAC)។

(ភ្នំពេញ)៖ ព្រឹត្តិការណ៍កីឡាពិភពលោក (World Games) ឆ្នាំ២០២៥ នៅទីក្រុង Chengdu ប្រទេសចិន បានប្រព្រឹត្តពិធីបើកការប្រកួតជាផ្លូវការហើយ កាលពីល្ងាចថ្ងៃទី៧ ខែសីហាកន្លងទៅ ស្របពេលក្រុមកីឡាទូកនាគកម្ពុជា បានចូលរួមដង្ហែអបអរសាទរ ជាមួយទង់ជាតិខ្មែរ ដោយបានបង្ហាញនូវមោទនភាពជាខ្លាំង ដែលបានចូលរួមព្រឹត្តិការណ៍ធំនេះ។

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្ដីពី ការអនុវត្តអត្រាពន្ធគយ ០% លើទំនិញរបស់សហរដ្ឋអាម៉េរិក។

អនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះបញ្ជាក់ថា សម្រេចដាក់ឱ្យអនុវត្តអត្រាពន្ធគយ ០% ចំពោះមុខទំនិញដែលមានដើមកំណើតនៅសហរដ្ឋអាម៉េរិក និងនាំចូល មកព្រះរាជាណាចក្រកម្ពុជា ពីសហរដ្ឋអាម៉េរិក។

អត្រាពន្ធគយ ០% ដូចមានចែងក្នុងមាត្រា ១ ខាងលើ មិនអនុវត្តចំពោះទំនិញប្រើរួចឡើយ។

ចំពោះនីតិវិធីក្នុងការអនុវត្តអត្រាពន្ធគយចំពោះទំនិញនាំចូលពីសហរដ្ឋអាម៉េរិកនេះ ត្រូវកំណត់ដោយប្រកាសរបស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕