ខេត្តកំពង់ឆ្នាំង/ ស្រុកទឹកផុស ការដ្ឋានបូមខ្សាច់មួយកន្លែងសង្ស័យថា មិនមាន ច្បាប់អនុញ្ញាត បានធ្វើសកម្មភាពបូមនិងដឹកជញ្ជូនយ៉ាងអាណាធិបតេយ្យ បានយ៉ាងរលូន ស្ថិតនៅចំណុច អូរលេងតេង នៅភូមិក្រាំងស្គារ ក្នុងឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ ឆ្នាំង ហើយដឹកជញ្ជូនយកមកស្តុបនៅចំណុចស្លាតច្រកបេធំៗស្ទូច ដោយគ្រឿងចចំនួន០២គ្រឿង ដាក់លើបារុង រថភ្លើង រាប់ពាន់ម៉ែត្រគីបទៅខេត្តព្រះសីហនុ។នៅយប់ថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០២៥ វេលាម៉ោង 6:00 នាទី យោងតាមការបង្ហោះរបស់ហ្វេសប៊ុក(បងឌី យ៉ាម៉ុង)
ពាក់ព័ន្ធព័ត៌មានខាងលើនេះ អ្នកយកព័ត៌មានយើងបានទៅសម្ភាសន៍ទៅមន្ត្រី ថ្នាក់ស្រុក និងជំនាញ គាត់បានបញ្ជាក់ថាមិនទាន់មានច្បាប់នៅឡើយទេ ហើយករណីដឹកជញ្ជូនខ្សាច់ខាងលើនេះ អ្នកសារព័ត៌មានយើង បានសួរទៅជំនាញអ្នកបើកបររថភ្លើង គាត់បានប្រាប់ថាខ្សាច់ទាំងនេះដឹកយកទៅខាងកំពង់សោម ខេត្តព្រះសីហនុ។
ពាក់ព័ន្ធនឹងកន្លែងបូមខ្សាច់ខាងលើនេះ សូមមន្ត្រីជំនាញ់ពាក់ព័ន្ធមេត្តាចុះពិនិត្យមើលផង👇
0 Comments:
Post a Comment