សូមស្វាគមន៍ www.k-raksmeysampovloun.com.kh / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង លោក កាន់ ស្មារតី / ទីស្នាក់ការ ភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 0714443271 / 078717371 / 0969397771....

សូមស្វាគមន៍ គេហទំព័រ រស្មីសំពៅលូន / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង លោក កាន់ ស្មារតី / ទីស្នាក់ការ ភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 0714443271 / 078717371 / 0969397771....

Thursday, November 27, 2025

(ភ្នំពេញ)៖ លោក ផល សុជាតិ អគ្គលេខាធិការគណៈកម្មការធិការជាតិជំរុញចលនាភូមិ១ផលិតផល១ បានជំរុញឱ្យបណ្ដាក្រុមហ៊ុននៅក្នុងស្រុក ដែលមានលទ្ធភាពត្រូវព្យាយាមជួយពង្រីកទីផ្សារនាំផលិតផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ​ដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។

ការលើកឡើងបែបនេះរបស់ លោក ផល សុជាតិ បានធ្វើឡើងនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្នុងពិធីចុះអនុស្សរណៈនៃកិច្ចព្រមព្រៀងស្តីពី ការធ្វើពាណិជ្ជកម្ម ការផ្គត់ផ្គង់ និងការនាំចេញអង្ករកម្ពុជា ពីអាស៊ានទៅកាន់តំបន់មេណា រវាងក្រុមហ៊ុន Barimex Express & Supply Chain Co., Ltd. និងក្រុមហ៊ុន Epic Tips Global (M) Sdn. Bhd នៅទីស្ដីការគណៈរដ្ឋមន្រ្ដី។

ចំនួនអ្នកទស្សនា: Views

(ប៉ៃលិន)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោកស្រីវេជ្ជបណ្ឌិត ម៉ារីយ៉ាណា ទ្រីយ៉ាស ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសជាផ្លូវការ «ក្រុងច្បារមនជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី» នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តប៉ៃលិន។

Monday, November 24, 2025

  អតីតពលករត្រឡប់មកពីថៃ នៅខេត្តបន្ទាយមានជ័យ អរគុណរាជរដ្ឋាភិបាល និងក្រសួងការងារ ដែលនាំយកឱកាសការងារដល់ផ្ទះពួកគាត់

(បន្ទាយមានជ័យ)៖ អតីតពលករត្រឡប់មកពីថៃ នៅស្រុកមង្គលបូរី និងស្រុកព្រះនេត្រព្រះ នៃខេត្តបន្ទាយមានជ័យ បានអរគុណរាជរដ្ឋាភិបាល និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានរៀបចំពិព័រណ៍ការងារដល់ផ្ទះរបស់ពួកគាត់ ដោយមិនមានចំណាយលើអ្វីទាំងអស់។

(សៀមរាប)៖ ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានចំណាយពេល៧ខែ ដើម្បីជួសជុលពង្រឹងតួប៉មប្រាសាទឥដ្ឋលេខ១៣ ឬ G13 នៅលើភ្នំបាខែងឱ្យរឹងមាំឡើងវិញ ហើយបានបញ្ចប់ការជួសជុលនេះ ក្នុងដំណាក់កាលទី១នៅខែវិច្ឆិកា ឆ្នាំ២០២៥។

Tuesday, November 4, 2025

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក Michael G. DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់អាសុីបូព៌ា និងប៉ាសុីហ្វិក ជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព៕

(កំពង់ធំ)៖ ស្របពេលដែលពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ចូលមកដល់មន្ទីរសាធារណការ បានសហការជាមួយលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ក្រុមការងារ ស.ស.យ.ក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ ស្នងការដ្ឋាននគរបាលខេត្ត និងអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន បានចុះយុទ្ធនាការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅក្រុងស្ទឹងសែន។

Monday, November 3, 2025

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ រួមដំណើរដោយសមាជិក សមាជិកាគណៈកម្មាធិការសាខា នាយកនិងមន្រ្តីប្រតិបត្តិសាខា និងមន្រ្តីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូរីជលសារ ខេត្តតាកែវ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា មកផ្តល់ជូនគ្រួសារប្រជាពលរដ្ឋចំនួន២៦៣គ្រួសារ ដែលទទួលរងផលប៉ះពាល់ដោយទឹកជំនន់ នៅឃុំចំនួន៤ ក្នុងស្រុកបូរីជលសារ ខេត្តតាកែវ។

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរទិវាជាតិអាហារូបត្ថម្ភ លើកទី១២ (៦ វិច្ឆិកា ២០១៤ – ៦ វិច្ឆិកា ២០២៥) ក្រោមប្រធានបទ «អាហារូបត្ថម្ភដើម្បីសន្តិភាព សន្តិភាពដើម្បីអាហារូបត្ថម្ភ»។

ខាងក្រោមនេះជាសារលិខិតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖

Saturday, November 1, 2025

(ពោធិ៍សាត់)៖ ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកល ២០២៥ ឈានចូល ២០២៦ និងក្នុងឱកាសខេត្តពោធិ៍សាត់ ត្រៀមធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍បុណ្យទន្លេ ឆ្នាំ២០២៦ឆាប់ៗខាងមុខ អាជ្ញាធរខេត្តពោធិ៍សាត់ បានត្រៀមលក្ខណៈ បង្កើតព្រឹត្តិការណ៍គួរឱ្យភ្ញាក់ផ្អើលមួយ ដោយចាប់ផ្តើមដំបូងត្រូវរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់សាធារណៈ ការតុបតែងផ្កាភ្ញី លម្អភ្លើងចម្រុះព័ណ៌ និងបង្កើតរូបនិម្មិតសញ្ញា នៅតាមដងផ្លូវ តាមច្រាំងស្ទឹង និងនៅលើបូរីវប្បធម៌កោះសំពៅមាស ដើម្បីចូលរួមអបអរសាទរ ជាមួយប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

ថ្លែងប្រាប់ Fresh News លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ក្រោមការដឹកនាំរបស់លោក រយៈពេលជាង២ឆ្នាំមកនេះ លោកបានប្តេជ្ញាចិត្តខ្ពស់ ជាមួយលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ត្រូវធ្វើយ៉ាងណាឱ្យខេត្តពោធិ៍សាត់ ប្រែមុខប្រែមាត់ជាប្រវត្តិសាស្ត្រ។

ជាក់ស្តែងបច្ចុប្បន្ននេះ លោកបានខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត និងប្តេជ្ញាចិត្តខ្ពស់ ធ្វើការអភិវឌ្ឍន៍ច្រាំងស្ទឹង ការរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន នៅតាមដងផ្លូវ ទីសាធារណៈ នៃរដ្ឋបាលក្រុង ស្រុក។ ជាមួយនឹងការប្តេជ្ញាចិត្តនេះ លោកក៏បាននឹងកំពុងដំណើរការ គម្រោងតម្លើងអំពូលភ្លើង ប្រភេទSolar LED នៅតាមដងផ្លូវជាតិលេខ៥ ចាប់ពីចំណុចព្រំប្រទល់ខេត្តកំពង់ឆ្នាំង រហូតដល់ព្រំប្រទល់ខេត្តបាត់ដំបង។

លោក ខូយ រីដា បានគូសបញ្ជាក់ថា តាមផែនការគម្រោងនេះ នឹងតម្លើងឱ្យបានរួចរាល់ នៅក្នុងដំណាច់ឆ្នាំ២០២៧ ឬដើមឆ្នាំ២០២៨ខាងមុខ។ តែដោយមានការជួយជ្រោមជ្រែង ពីក្រុមការងារអាជ្ញាធរអគ្គិសនីកម្ពុជា ក្រុមការងារអគ្គិសនីកម្ពុជា និងក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណក្នុងស្រុក គម្រោងនេះអាចនឹងរួចរាល់ ឆាប់បំផុតនៅមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ជំហានបន្ត នឹងតម្លើងពីទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅទីរួមស្រុកភ្នំក្រវាញ និងបន្តពីទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅទីរួមស្រុកកណ្តៀង។

លោកបន្ថែមថា ស្របពេលនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកដែលខិតជិតមកដល់ បើទោះបីថ្នាក់ជាតិ និងរដ្ឋបាលខេត្តពោធិ៍សាត់ មិនប្រារព្ធយ៉ាងណាក្តី, ដើម្បីញ៉ាំងបរិយាកាសកម្សាន្ត ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ឱ្យកាន់តែសប្បាយរីករាយ ក្រុមការងារបានត្រៀមរៀបចំភ្លើងលម្អ ចាប់ពីពេលនេះតទៅ និងត្រៀមបាញ់កាំជ្រួច នៅលើបូរីវប្បធម៌កោះសំពៅមាស ហើយក៏សង្ឃឹមថាមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ចូលរួមទស្សនាឱ្យបានច្រើនកុះករ។

មិនតែប៉ុណ្ណោះ លោកអភិបាលខេត្ត ខូយ រីដា ក៏បានណែនាំដល់កងកម្លាំងគណៈបញ្ជាការឯកភាពខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង ស្រុក ត្រូវត្រៀមលក្ខណៈសម្រួលចរាចរណ៍ ការពារសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងត្រៀមជួយសង្គ្រោះ មិនឱ្យប្រជាពលរដ្ឋ មានការព្រួយបារម្ភនោះឡើយ៕