សូមស្វាគមន៍ www.k-raksmeysampovloun.com.kh / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង លោក កាន់ ស្មារតី / ទីស្នាក់ការ ភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 0714443271 / 078717371 / 0969397771....

សូមស្វាគមន៍ គេហទំព័រ រស្មីសំពៅលូន / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង លោក កាន់ ស្មារតី / ទីស្នាក់ការ ភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 0714443271 / 078717371 / 0969397771....

Tuesday, November 4, 2025

ចំនួនអ្នកទស្សនា: Views

(កំពង់ធំ)៖ ស្របពេលដែលពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ចូលមកដល់មន្ទីរសាធារណការ បានសហការជាមួយលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ក្រុមការងារ ស.ស.យ.ក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ ស្នងការដ្ឋាននគរបាលខេត្ត និងអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន បានចុះយុទ្ធនាការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅក្រុងស្ទឹងសែន។

លោក ព្រហ្ម វ៉ាន់ឌី ប្រធានការិយាល័យសុវត្ថិភាពចរាចរណ៍ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានឱ្យដឹងនៅ ថ្ងៃទី៣ ខែ វិច្ឆិកា ឆ្នាំ២០២៥ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ សហការជាមួយលេខាធិការដ្ឋាននៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត និង ក្រុមការងារ ស .ស .យ .ក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ ស្នងការដ្ឋាននគបាលខេត្ត បានចុះយុទ្ធនាការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចំនួន០២ទីតាំង នៅមុខផ្សារកំពង់ធំ និង នៅគល់ស្ពានស្ទឹងសែន ខេត្តកំពង់ធំ ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ ក្នុងនោះបានចែកជូនសំភារៈដូចជា ៖

១.ខិតបណ្ណជំនួយស្មារតីស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកចំនួន ៣៥០សន្លឹក

២.សៀវភៅអ្វីដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹងចំនួន ៣៥០ក្បាល

៣.ខិតបណ្ណអ្វីដែលអ្នកបើកបរត្រូវដឹងចំនួន ៣៥០សន្លឹក

៤.ស្ទិកឃ័រចំណាំងផ្លាតចំនួន ១០០សន្លឹក ។

ជាមួយគ្នានេះដែរលោកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបើកបរលើផ្លូវសូមមេត្តាប្រុងប្រយ័ត្ន បើកបរដោយទទួលខុសត្រូវមានការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក និងកុំប្រើប្រាស់គ្រឿងស្រវឹង៕

0 Comments:

Post a Comment