សូមស្វាគមន៍ www.k-raksmeysampovloun.com.kh / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង លោក កាន់ ស្មារតី / ទីស្នាក់ការ ភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 0714443271 / 078717371 / 0969397771....

សូមស្វាគមន៍ គេហទំព័រ រស្មីសំពៅលូន / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង លោក កាន់ ស្មារតី / ទីស្នាក់ការ ភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 0714443271 / 078717371 / 0969397771....

Saturday, December 13, 2025

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ក្រសួងការពារជាតិ សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៥ នាថៃ្ងទី១៣ ខែធ្នូ ឆ្នាំ២០២៥ គិតចាប់ពីម៉ោង ១៩:០០ នាទីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ៨:០០នាទីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។

*ម៉ោង ១៧:១៤នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះក្តាប់សភាពការណ៍ខាងក្រោយភូមិសាស្រ្តព្រៃចាន់។

*ម៉ោង ១៧:៥៤នាទី យោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់ថៃហោះចូលមកភូមិសាស្រ្តភូមិព្រៃចាន់ និងប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះក្តាប់សភាពការណ៍ខាងក្រោយភូមិសាស្រ្តភូមិជោគជ័យ។

*ម៉ោង ១៩:២១នាទី យោធាថៃបានប្រើប្រាស់ដ្រូនហោះរំលោភចូលដែនអាកាសកម្ពុជាហោះពីលើភូមិសាស្ត្រសំពៅលូន។

*ម៉ោង ១៩:៥០នាទី យោធាថៃបានប្រើប្រាស់ដ្រូនហោះរំលោភចូលដែនអាកាសកម្ពុជាកាត់ពីលើភូមិ ទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

*ម៉ោង ២០:៥៥នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះក្តាប់សភាពការណ៍ខាងក្រោយភូមិសាស្ត្រភូមិជោគជ័យ និងភូមិព្រៃចាន់។

*ម៉ោង ២២:២០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។

*ម៉ោង ២២:២១នាទី កម្លាំងថ្មើរជើងរបស់យោធាថៃបានរុលចូលមកភូមិសាស្រ្តភូមិព្រៃចាន់។

*ម៉ោង ២២:៥០នាទី យោធាថៃបានប្រើប្រាស់ដ្រូនពាំក្បាលគ្រាប់ទម្លាក់ចំនួន ៣គ្រាប់ និងបានប្រើប្រាស់កាំភ្លើងធំបាញ់ចូលក្នុងភូមិសាស្ត្រឃុំថ្មដា ចំនួន ២គ្រាប់។

*ម៉ោង ២២:៥២នាទី យោធាថៃបានប្រើប្រាស់ដ្រូនពាំគ្រាប់ទម្លាក់ចំនួន ៣គ្រាប់នៅភូមិសាស្រ្តថ្មដា។

*ម៉ោង ២២:៥៥នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំផ្លោងចូលភូមិសាស្ត្រឃុំថ្មដា។

*ម៉ោង ២៣:៤១នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំផ្លោងចូលភូមិសាស្ត្រអូរភ្លុកដំរី។

នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥

*ចាប់ពីម៉ោង ១:៣៤នាទីរំលងអាធ្រាត្រ យោធាថៃបានបាញ់ផ្លោងចូលមកភូមិសាស្រ្តភូមិជោគជ័យ។

*ម៉ោង ១:៤៥នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។

*ម៉ោង ២:៥៦នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំចំនួន ២គ្រាប់ នៅភូមិសាស្ត្រឃុំថ្មដា។

*ម៉ោង ៥:៥០នាទី យោធាថៃបានបាញ់កម្ទេចគោលដៅអាគារសណ្ឋាគារនៅភូមិសាស្រ្តឃុំថ្មដា ចំនួន ១គ្រាប់។

*ម៉ោង ៥:៥៥នាទី យោធាថៃបានបាញ់កម្ទេចគោលដៅអាគារសណ្ឋាគារនៅភូមិសាស្រ្តឃុំថ្មដា ចំនួន ១គ្រាប់ទៀត។

*ម៉ោង ៥:៥៦នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងF-16 ទម្លាក់គ្រាប់បែកចំនួន ៧គ្រាប់ នៅភូមិសាស្រ្តឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

*ម៉ោង ៦:០២នាទី យោធាថៃបានបាញ់កម្ទេចគោលដៅស្ពានជ័យជំនះចំនួន ១គ្រាប់។

*ម៉ោង ៦:០៧នាទី យោធាថៃបានបាញ់កម្ទេចគោលដៅស្ពានជ័យជំនះចំនួន ១គ្រាប់ទៀត។

*ម៉ោង ៦:១២នាទី យោធាថៃបានបាញ់កម្ទេចគោលដៅស្ពានជ័យជំនះ (ស្ពានចាស់) ចំនួន ១គ្រាប់។

*ម៉ោង ៦:៣៥នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិជោគជ័យ។

*ម៉ោង ៧:០៦នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលភូមិសាស្រ្តភូមិជោគជ័យ និងភូមិព្រៃចាន់។

*ម៉ោង ៨:00នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់។

ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់៕

0 Comments:

Post a Comment