សូមស្វាគមន៍ www.k-raksmeysampovloun.com.kh / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង លោក កាន់ ស្មារតី / ទីស្នាក់ការ ភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 0714443271 / 078717371 / 0969397771....

សូមស្វាគមន៍ គេហទំព័រ រស្មីសំពៅលូន / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង លោក កាន់ ស្មារតី / ទីស្នាក់ការ ភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 0714443271 / 078717371 / 0969397771....

Tuesday, October 14, 2025

ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងក្នុងកិច្ចប្រជុំចតុភាគី រវាងប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ថា «កម្ពុជាបានប្រកាន់ជំហរយ៉ាងខ្ជាប់ខ្ជួនក្នុងការដោះស្រាយវិវាទដោយសន្តិវិធី អនុលោមយ៉ាងពេញលេញតាមច្បាប់ អន្តរជាតិ។ យើងគ្មានបំណងចង់យកអ្វីដែលមិនមែនជារបស់យើងទេ ប៉ុន្តែទន្ទឹមនឹងនោះ យើងនឹងមិនទទួលយកការបាត់បង់នូវអ្វីដែលជាកម្មសិទ្ធិរបស់យើងដោយត្រឹមត្រូវនោះទេ។ អ្វីដែលយើងស្វែងរកគឺដំណោះស្រាយប្រកបដោយយុត្តិធម៌ មិនលំអៀង និង ផ្អែកលើច្បាប់ ដែលអាចធានាបាននូវសន្តិភាពយូរអង្វែងសម្រាប់ប្រជាជនយើង។»

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ទៀតថា ក្នុងនាមជាប្រទេស ដែលមានស្លាកស្នាមបង្កដោយជម្លោះជាច្រើនទសវត្សរ៍ ឬអាចថារាប់សតវត្ស ប្រទេសកម្ពុជាដឹងយ៉ាងច្បាស់អំពីផលវិបាកដ៏អាក្រក់នៃសង្គ្រាម។ «ការណ៍នេះបង្ហាញ យ៉ាងច្បាស់ថាហេតុអ្វីបានជាយើងតែងតែចាត់ទុកសន្តិភាពជាទ្រព្យសម្បត្តិដ៏មានតម្លៃ បំផុតរបស់យើង …»។

ឆ្លៀតនាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីការងារអាទិភាពសំខាន់ៗមួយចំនួន ដែលភាគីទាំងពីរបានឯកភាពនាពេលថ្មីៗនេះ ដើម្បីរួមគ្នាកាត់បន្ថយភាពតានតឹង កសាងទំនុក ចិត្តឡើងវិញ ពង្រឹងកិច្ចសហប្រតិបត្តិការ រួមមាន ការដកទៅវិញនូវអាវុធធុនធ្ងន់ ការដោះ មីនមនុស្សធម៌ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការគ្រប់គ្រងការតាំងទីលំនៅរបស់ជនស៊ីវិលនៅតាមព្រំដែន និងការប្រឆាំងព័ត៌មានមិនពិតជាដើម ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ជាថ្មីផងដែរ ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើការជាមួយ ប្រទេសថៃក្នុងនាមជាអ្នកជិតខាងអចិន្ត្រៃយ៍ ក្នុងការបំពេញនូវការទទួលខុសត្រូវរួមដើម្បី ស្តារប្រក្រតីភាព សន្តិភាព ស្ថិរភាព និងវិបុលភាពរវាងប្រទេស និងប្រជាជនទាំងពីរ៕

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ អនុញ្ញាតឱ្យ ឯកឧត្តម Dato Seri’ Ahmad Zahid bin Hamidi ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ និងជនបទ នៃសហព័ន្ធម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ៕

Monday, October 13, 2025

តបតាមការអញ្ជើញរបស់លោកឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កែសន រដ្ឋមន្ត្រីការពារប្រទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបីប្រទេស កម្ពុជា-ឡាវ-វៀតណាម, នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ អញ្ជើញធ្វើទស្សនកិច្ចចូលរួមកិច្ចប្រជុំជំនួបប្រាស្រ័យមិត្តភាពការពារជាតិ ថ្នាក់រដ្ឋមន្ត្រីការពារជាតិបីប្រទេស និងពិធីបិទលំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នារវាង កងទ័ពបីប្រទេស ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រដ្ឋធានីវៀងច័ន្ទន៍។

ការអញ្ជើញចូលរួមកិច្ចប្រជុំរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងបញ្ជាក់ជាថ្មី ម្តងទៀតនូវចំណងមិត្តភាព សាមគ្គីភាព ដ៏យូរអង្វែង និងការប្តេជ្ញាចិត្តរបស់ក្រសួងការពារជាតិកម្ពុជា នៃកងយោធពលខេមរភូមិន្ទ រវាងកងទ័ពប្រជាជនឡាវ និងកងទ័ពប្រជាជនវៀតណាម សំដៅបង្កើននូវទំនាក់ទំនង និងជំរុញកិច្ច សហប្រតិបត្តិការការពារជាតិជាមួយគ្នាទៅវិញទៅមក ឱ្យកាន់តែស៊ីជម្រៅរឹងមាំបន្ថែមទៀត ស្របគ្នានេះដែរ ក៏ចូលរួមការពារ ថែរក្សានូវសន្តិសុខ សន្តិភាព ស្ថេរភាព ការអភិវឌ្ឍ ប្រកបដោយចីរភាព និងសាមគ្គីភាព មិត្តភាពសម្រាប់តំបន់ និងសកលលោកទាំងមូល៕

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតក្នុងឱកាស «ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ» ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។

Saturday, October 11, 2025

(ភ្នំពេញ)៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះរដ្ឋបាលដែនដីខេត្តស្រះកែវ និងកងកម្លាំងប្រដាប់អាវុធចម្រុះថៃ ដែលបានបន្តធ្វើសកម្មភាពឈូសឆាយដីធ្លីបំពានដែនអធិបតេយ្យភាពកម្ពុជា និងធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋខ្មែរ រស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។

(ពោធិ៍សាត់)៖ លោក ហេង សុភាណា អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥នេះ បានទទួលអំណោយពី Mr. Michael P.Eng Din និង Mrs. Michael Eng Kolyan Ros ដែលជាអនិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក តាមរយៈលោក ឆែ វណ្ណសូដា ប្រធានមន្ទីរឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត បានជួយឧបត្ថម្ភអង្ករចំនួន ៧តោន និង៥០០គីឡូក្រាម, ត្រីងៀត ៣០០គីឡូក្រាម, ទឹកត្រី៣០០យួរ, ទឹកស៊ីអ៉ីវ៣០០យួរ និងមុង៣០០ ជូនដល់រដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ជាគុណប្រយោជន៍ និងបានជួយដល់កម្លាំងវីរកងទ័ពជួរមុខ និងជនភៀសសឹក។

Friday, October 10, 2025

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារាចរស្តីពីការរៀបចំប្រារព្ធ ទិវាអាកាសចរណ៍ស៊ីវិល៧ធ្នូ នៅព្រះរាជាណាចក្រកម្ពុជា។

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារាចរស្តីពីការរៀបចំប្រារព្ធ ទិវាអាកាសចរណ៍ស៊ីវិល៧ធ្នូ នៅព្រះរាជាណាចក្រកម្ពុជា។

(ភ្នំពេញ)៖ «យើងត្រូវពង្រឹងខ្លួនឱ្យខ្លាំង រឹងមាំដោយខ្លួនឯង មិនមែនធ្វើឱ្យខ្លួនឯងទន់ខ្សោយ ដើម្បីឱ្យគេអាណិត អាសូរ ជួយយើងនោះទេ។ យើងត្រូវរឹងមាំ រួមគ្នាក្នុងការអភិវឌ្ឍប្រទេស ឈានឆ្ពោះទៅសំរេចបាននូវមហិច្ចតារបស់ខ្លួន កម្ពុជាក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី»។

Thursday, October 9, 2025

នៅយប់ថ្ងៃទី​ ៨​ ខែ​ តុលា​ ឆ្នាំ​ ២០២៥​ ទាហាន​កងពល​លេខ​ ៥១​ និង​ កងរាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយមានជ័យ​ ដឹកនាំ​បញ្ជា​ដោយលោកឧត្ដមសេនីយ៍ទោ​ សេង​ ធារិន​ មេបញ្ជាការ​រងនិង​ជា​នាយសេនាធិការ​យោធភូមិភាគ​៥​ បានឃាត់ខ្លួន​មន្ត្រី​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ចំនួន​ ៦នាក់​ ពាក់​ព័ន្ធ​បទល្មើស​នាំ​មនុស្ស​ឆ្លង​ដែន​ខុសច្បាប់​ នៅ​ចំណុច​ ប៉ុស្តិ៍​ការពារ​ព្រំដែន​គោក​អូរល្ហុង​ ។  មន្រ្តី​នគរបាល​ដែល​ត្រូវ​ឃាត់​ខ្លួន​រួមមាន​ ៖​ 

១-លោក​វរសេនីយ៍​ត្រី​ សុខ សំអុល​ ហៅតុង​ តួនាទី មេបញ្ជាការរង វរ:សេនាតូចការពារព្រំដែន៨៩១​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ។ 

២-​ លោកវរៈសេនីយ៍ត្រី​ ព្រឹម​ ដែន​ ភេទតួនាទី​ មេបញ្ជាការរង វរ:សេនាតូចការពារព្រំដែន៨៩១​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ។ 

៣-​ លោកវរៈសេនីយ៍ត្រី​ ព្រំ ផូរ ហៅ​ ងិក​  តួនាទី មេប៉ូស្តិ៍នគរបាលការពារ​ព្រំដែន​គោក​ អូរល្ហុង​ វរៈសេនាតូច​ ៨៩១​ ។ 

៤-​ លោក​ពលបាលត្រី​ ព្រឹម​ ឌុន​ តួនាទី​ មន្ត្រី​ វរៈសេនាតូច​ ៨៩១​ ។

៥-​ លោក​ពលបាលត្រី​ កាក់​ សេងទ្រី​ ​ តួនាទី​ មន្ត្រី​ វរៈសេនាតូច​ ៨៩១​ ។ 

៦-​ លោក​អនុសេនីយ៍​ទោ​ ភុំ​ ចំរើន​ តួនាទី​មន្ត្រី​ វរៈសេនាតូច​ ៨៩១​ ។ 

៧-​ ឈ្មោះ​ ងុិក​ មិថុនា​ ​ តួនាទី​ ចុងភៅ​ (មិនពាក់​ព័ន្ធ​ )​ ។  

បន្ទាប់ពី​ឃាត់​ខ្លួន​រួចហើយ​ មន្ត្រី​នគរបាល​ទាំងនោះ​ត្រូវបាន​ប្រគល់​ជូនទៅ​សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយមានជ័យ​ ដេីម្បី​ចាត់​ការ​បន្ត​ ។  មន្ត្រី​ពាក់ព័ន្ធ​បទល្មើស​មានចំនួន​ ៦នាក់​ ដោយឡែក​ចុងភៅ​គ្មានការ​ពាក់ព័ន្ធ​ទេ​ ។  មន្ត្រី​ជំនាញ​កងរាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយមានជ័យ​ កំពុង​កសាង​សំណុំ​រឿង​ដេីម្បី​បញ្ជូន​ទៅតុលាការ​ចាត់ការ​តាមច្បាប់​ ។

(ភ្នំពេញ)៖ តាមរយៈលិខិតចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យរបស់កម្ពុជា ផ្ញើជូនលោកអភិបាលខេត្តស្រះកែវរបស់ថៃ, ភាគីកម្ពុជាបញ្ជាក់ថា ទីតាំងដែលរដ្ឋបាលខេត្តស្រះកែវបានតវ៉ា គឺស្ថិតក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយទីតាំងនេះប្រជាពលរដ្ឋកម្ពុជាបានរស់នៅ កាន់កាប់ និងប្រើប្រាស់អាស្រ័យផលជាយូរមកហើយ មុនការចូលជាធរមាន MOU ឆ្នាំ២០០០។

បន្ថែមពីនេះលោក អភិបាលខេត្តបន្ទាយមានជ័យ ស្នើឲ្យអភិបាលខេត្តស្រះកែវ រក្សាភាពអត់ធ្មត់ និងរង់ចាំការដោះស្រាយរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ធ្វើការបញ្ចប់លើការងារខណ្ឌសីមាព្រំដែន និងសូមចូលរួមសហការក្នុងស្មារតីមិត្តភាព ភាពជាអ្នកជិតខាងល្អ ដើម្បីជៀសវាងបង្កើតភាពតានតឹង និងផលប៉ះពាល់ជាអវិជ្ជមានរបស់ភាគីទាំងពីរ៕

ខាងក្រោមនេះជាលិខិតរបស់អភិបាលខេត្តបន្ទាយមានជ័យ ផ្ញើជូនអភិបាលខេត្តស្រះកែវ របស់ថៃ៖

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីកា នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចការងារ រយៈពេល៣ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា។

Wednesday, October 8, 2025

(ភ្នំពេញ)៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមសម្ដែងនូវការសោកស្តាយជាពន់ពេក និងសូមប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះទង្វើវាយប្រហារ និងគ្មានការគោរពប្រព្រឹត្តមកលើ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងឥស្សរជនកម្ពុជាផ្សេងទៀតនាពេលថ្មីៗនេះ។

អាកប្បកិរិយាបែបនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ តម្លៃ សីលធម៌ និងការគោរពគ្នាទៅវិញទៅមករវាងប្រជាជាតិ និងប្រជាជាតិ។ ទង្វើបែបនេះក៏បានធ្វើឱ្យប៉ះពាល់ ទៅដល់ស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាព និងសន្តិសហវិជ្ជមាន ដែលជាគោលការណ៍គ្រឹះ ក្នុងការដឹកនាំទំនាក់ទំនងរវាងកម្ពុជា និងថៃ ក្នុងនាមជាសមាជិកក្នុងអាស៊ាន និងសហគមន៍អន្តរជាតិ។

យើងខ្ញុំ សូមវាយតម្លៃខ្ពស់ចំពោះការបញ្ចេញមតិកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ របស់ សម្តេចតេជោ ហ៊ុន សែន ប្រកបដោយភាពឈ្លាសវៃ អត់ធ្មត់ និងក្នុងស្មារតីជារដ្ឋបុរស ដោយបានឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំប្រកបដោយសីលធម៌ និងស្មារតីទទួលខុសត្រូវខ្ពស់។

នៅចំពោះមុខការបង្កហេតុដោយចេតនានេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាជនខ្មែរទាំងអស់ឱ្យរក្សាភាពស្ងប់ស្ងាត់ ចៀសវាងការសងសឹក និងប្រកាន់ខ្ជាប់នូវស្មារតីនៃការឯកភាពជាតិ និងការអត់ធ្មត់។ ការអំពាវនាវនេះបានបង្ហាញពីចរិតថ្លៃថ្នូរដ៏ឧត្តង្គឧត្តម និងភាពស្អាតស្អំខាងសីលធម៌ ដែលបន្តជំរុញឱ្យមានសន្តិភាព និងភាពសុខដុមរមនានៅក្នុងប្រទេសកម្ពុជា និងតំបន់។

យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រយ៉ាងពេញទំហឹងចំពោះការអំពាវនាវរបស់សម្តេចតេជោ ដើម្បីលើកកម្ពស់អធិបតេយ្យភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់កម្ពុជា។ ការពង្រឹងការប្រើប្រាស់រូបិយវត្ថុជាតិ និងការកាត់បន្ថយការពឹងផ្អែកលើខាងក្រៅ គឺជាជំហានដ៏សំខាន់ឆ្ពោះទៅកាន់ការពង្រឹងការគ្រប់គ្រងខ្លួនឯង ភាពធន់របស់ជាតិ និងឯករាជ្យភាព៕

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ អ្នកជំនាញ អ្នករៀបចំនយោបាយ និងអ្នកសិក្សាស្រាវជ្រាវជាតិ និងអន្តរជាតិឈានមុខមកពីប្រទេសកម្ពុជា អាល្លឺម៉ង់ ឥណ្ឌា ហ្វីលីពីន និងសាធារណរដ្ឋកូរ៉េ បានមកជួបជុំគ្នាវេទិកាភ្នំពេញ លើកទី៤ នៅរាជបណ្ឌិត្យសភាកម្ពុជា ក្រោមប្រធានបទ «ពហុភាគីនិយមទល់នឹងឯកភាគីនិយម៖ ស្វ័យភាពយុទ្ធសាស្ត្រ និងជម្រើសនយោបាយរបស់អាស៊ាន»។ វេទិកានេះត្រូវរៀបចំឡើងដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា។

Tuesday, October 7, 2025

(ព្រៃវែង)៖ លោកបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានជំរុញដល់អ្នកសារព័ត៌មានទាំងអស់ត្រូវបង្កើនការផ្សាយពីផលិតផលជាតិឱ្យកាន់តែខ្លាំង ក្នុងពេលយើងកំពុងមានបញ្ហាព្រំដែនជាមួយប្រទេសថៃ ដើម្បីលើកស្ទួយផលិតផលជាតិ សម្រាប់កំណើនសេដ្ឋកិច្ច និងសេចក្តីថ្លៃថ្នូររបស់ជាតិ។

(ព្រះវិហារ)៖ ក្រោមការណែនាំរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាប្រធានក្រុមការងារសហព័ន្ធយុវជន បូជាការពារយុត្តិធម៌ នៅថ្ងៃចន្ទ ទី០៦ ខែតុលានេះ បាននឹងកំពុងបន្តចម្អិនម្ហូបអាហារប្រចាំថ្ងៃចំនួន ២ពេលសម្រាប់ផ្គត់ផ្គង់ជនភៀសសឹក ២គោលដៅ នៅក្នុងខេត្តព្រះវិហារ។

Monday, October 6, 2025

(ភ្នំពេញ)៖ នៅព្រឹក ថ្ងៃចន្ទ ទី៦ ខែតុលា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅស្ថានភាពព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន៕

(បរទេស)៖ គិតត្រឹមថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ Bitcoin បានបំបែកកំណត់ត្រាចាស់ៗទាំងអស់ ដោយឡើងតម្លៃលើសពី ១២៥,០០០ដុល្លារក្នុងមួយកាក់ ជាកម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានពីមុនមក។ នេះបង្ហាញពីសន្ទស្សន៍ជឿជាក់ខ្ពស់ និងចំណាប់អារម្មណ៍របស់វិនិយោគិន រួមទាំងក្រុមហ៊ុនធំៗផងដែរ។

Saturday, October 4, 2025

(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ តាមរយៈបណ្ដាញសង្គមផ្លូវការ បានបង្ហាញវឌ្ឍនភាពលើវិស័យការពារជាតិកម្ពុជា នោះគឺសកម្មភាពនៃការដំឡើងនាវាចម្បាំងរបស់កម្ពុជា Frigate ដែលជាជំនួយរបស់ប្រទេសចិន។

(ភ្នំពេញ)៖ នៅម៉ោងប្រមាណ៧ព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥នេះ ជើងហោះហើរត្រង់លើកដំបូង របស់ក្រុមហ៊ុនអាកាសចរណ៍កម្រិតពិភពលោក Etihad Airways (EY) ដែលដឹកអ្នកដំណើរពីទីក្រុងអាប៊ូដាប៊ី (AUH) ប្រទេសអារ៉ាប់រួម បានចុះចតដោយជោគជ័យ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីបញ្ជាក់ពីការចាប់ផ្តើមប្រតិបត្តិការហោះហើរ ភ្ជាប់កម្ពុជាទៅកាន់ពិភពលោក។

Friday, October 3, 2025

(ភ្នំពេញ)៖ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ បានរៀបចំពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន ២,៨១៤អង្គ/នាក់ ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។