សូមស្វាគមន៍ www.k-raksmeysampovloun.com.kh / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង លោក កាន់ ស្មារតី / ទីស្នាក់ការ ភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 0714443271 / 078717371 / 0969397771....

សូមស្វាគមន៍ គេហទំព័រ រស្មីសំពៅលូន / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង លោក កាន់ ស្មារតី / ទីស្នាក់ការ ភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 0714443271 / 078717371 / 0969397771....

Saturday, January 3, 2026

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តផ្សព្វផ្សាយអំពីឱកាសការងារដែលនៅសល់ជាង ៨១ ៧០៧កន្លែង សម្រាប់បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។

ក្រសួងការងារ បានឱ្យដឹងនៅយប់ថ្ងៃទី២ ខែមករាថា ឱកាសការងារចំនួន ៨១ ៧០៧កន្លែង នៅតាមរាជធានី-ខេត្ត កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ។

ឱកាសការងារទាំងនោះ ស្ថិតក្នុងវិស័យសំខាន់ៗចំនួន ៣ រួមមាន៖ វិស័យកសិកម្ម វិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម។ រាជធានី-ខេត្ត ដែលមានឱកាសការងារច្រើនជាងគេ រួមមាន៖ រាជធានីភ្នំពេញ មានចំនួន ២៥ ២១២កន្លែង, ខេត្តកំពង់ស្ពឺមានចំនួន ១៩ ០២៣កន្លែង, ខេត្តកណ្ដាលមានចំនួន ១០ ៦៩៥កន្លែង, ខេត្តតាកែវមានចំនួន ៨ ៧៧៤កន្លែង និងខេត្តស្វាយរៀងមានចំនួន ៥ ២៥១កន្លែង។

ជាមួយគ្នានេះ ក្រសួងការងារ ក៏បានឱ្យដឹងថា គិតមកដល់ពេលនេះ មានបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃចំនួនជាង ៣០ម៉ឺននាក់ហើយ បានទទួលការងារតាមរយៈយន្ដការរបស់ក្រសួង។ ចំណែកឯបងប្អូនអតីតពលកររាប់ម៉ឺននាក់ផ្សេងទៀត បានទទួលការងារធ្វើនៅតាមការដ្ឋានសំណង់ សិប្បកម្ម និងភោជនីយដ្ឋាន ជាដើម។

ជាថ្មីម្ដងទៀត ក្រសួងក៏បានបន្តអំពាវនាវដល់បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ ដែលមិនទាន់ទទួលបានការងារងារធ្វើ សូមទាក់ទងទៅលេខទូរសព្ទ ១២៩៧ ដើម្បីឱ្យក្រសួងជួយសម្របសម្រួលស្វែងរកការងារជូន៕

0 Comments:

Post a Comment