សូមស្វាគមន៍ www.k-raksmeysampovloun.com.kh / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង លោក កាន់ ស្មារតី / ទីស្នាក់ការ ភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 0714443271 / 078717371 / 0969397771....

សូមស្វាគមន៍ គេហទំព័រ រស្មីសំពៅលូន / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង លោក កាន់ ស្មារតី / ទីស្នាក់ការ ភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 0714443271 / 078717371 / 0969397771....

Wednesday, January 7, 2026

ចំនួនអ្នកទស្សនា: Views

(ព្រះសីហនុ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យទីតាំងដីច្រោះកណ្តាលទ្រូងផ្លូវ ស្ថិតនៅចំណុចគីឡូម៉ែតលេខ ២១៣+៥២៥ ផ្លូវជាតិលេខ៤ សង្កាត់បិតត្រាំង ក្រុងព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងក្រុមការងារបច្ចេកទេសជាច្រើនរូបទៀត។

ទីតាំងដីដែលបាក់ស្រុតនេះ កើតឡើងដោយសារបាក់លូដែលនៅក្រោមផ្លូវនេះ ដែលមានអាយុកាលចាស់ប្រមាណជាង ៦០ឆ្នាំហើយ ពោលគឺអំឡុងពេលសាងសង់ផ្លូវជាតិលេខ៤ ក្រោមជំនួយរបស់រដ្ឋាភិបាលអាម៉េរិកមកម្លេះ ព្រមទាំងទឹកហូរច្រោះក្រោមតួផ្លូវក្នុងអំឡុងភ្លៀងធ្លាក់ជោគជាំនារដូវវស្សាកន្លងមក។

ជាដំណោះស្រាយបឋម ក្រុមការងារបានចាក់ដីលុបដើម្បីសម្រួលចរាចរណ៍ការពារកុំឱ្យមានគ្រោះថ្នាក់ ហើយនឹងរៀបចំសាងសង់ប្រព័ន្ធលូឲ្យបានល្អឡើងវិញ និងកែសម្រួលមុខទឹកចូល និងមុខទឹកចេញឲ្យបានត្រឹមត្រូវ។ ទន្ទឹមនឹងនេះ ក្រសួងក៏នឹងបញ្ជូនក្រុមការងារបច្ចេកទេសបន្ថែមទៀត ដោយប្រើកាម៉េរា ROBOT ដើម្បីត្រួតពិនិត្យគ្រប់ប្រព័ន្ធលូដែលកាត់ទទឹងនៅលើផ្លូវជាតិលេខ៤នេះផងដែរ។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នក្រុមការងារបានចាក់ដីលុបបង្ហាប់បំពេញបណ្តោះអាសន្ន បានដាក់ផ្លាកសញ្ញាសុវត្ថិភាពលើទីតាំងបាក់ស្រុតនេះ ហើយប្រជាពលរដ្ឋអាចធ្វើដំណើរទៅ-មកបានជាធម្មតា តាំងពីរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦មកម៉្លេះ៕

0 Comments:

Post a Comment