សូមស្វាគមន៍ www.k-raksmeysampovloun.com.kh / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង លោក កាន់ ស្មារតី / ទីស្នាក់ការ ភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 0714443271 / 078717371 / 0969397771....

សូមស្វាគមន៍ គេហទំព័រ រស្មីសំពៅលូន / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង លោក កាន់ ស្មារតី / ទីស្នាក់ការ ភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 0714443271 / 078717371 / 0969397771....

Tuesday, September 30, 2025

ខេត្តកំពង់ឆ្នាំង/ ស្រុកទឹកផុស ការដ្ឋានបូមខ្សាច់មួយកន្លែងសង្ស័យថា មិនមាន ច្បាប់អនុញ្ញាត បានធ្វើសកម្មភាពបូមនិងដឹកជញ្ជូនយ៉ាងអាណាធិបតេយ្យ បានយ៉ាងរលូន ស្ថិតនៅចំណុច អូរលេងតេង នៅភូមិក្រាំងស្គារ ក្នុងឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ ឆ្នាំង ហើយដឹកជញ្ជូនយកមកស្តុបនៅចំណុចស្លាតច្រកបេធំៗស្ទូច ដោយគ្រឿងចចំនួន០២គ្រឿង ដាក់លើបារុង រថភ្លើង រាប់ពាន់ម៉ែត្រគីបទៅខេត្តព្រះសីហនុ។នៅយប់ថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០២៥ វេលាម៉ោង 6:00 នាទី យោងតាមការបង្ហោះរបស់ហ្វេសប៊ុក(បងឌី យ៉ាម៉ុង)

ពាក់ព័ន្ធព័ត៌មានខាងលើនេះ អ្នកយកព័ត៌មានយើងបានទៅសម្ភាសន៍ទៅមន្ត្រី ថ្នាក់ស្រុក និងជំនាញ គាត់បានបញ្ជាក់ថាមិនទាន់មានច្បាប់នៅឡើយទេ ហើយករណីដឹកជញ្ជូនខ្សាច់ខាងលើនេះ អ្នកសារព័ត៌មានយើង បានសួរទៅជំនាញអ្នកបើកបររថភ្លើង គាត់បានប្រាប់ថាខ្សាច់ទាំងនេះដឹកយកទៅខាងកំពង់សោម ខេត្តព្រះសីហនុ។

ពាក់ព័ន្ធនឹងកន្លែងបូមខ្សាច់ខាងលើនេះ សូមមន្ត្រីជំនាញ់ពាក់ព័ន្ធមេត្តាចុះពិនិត្យមើលផង👇

ចំនួនអ្នកទស្សនា: Views

Thursday, September 25, 2025

រាជធានីភ្នំពេញ/បើតាមប្រភពបែ កធ្លាយបានឲ្យដឹងថានៅក្នុងផ្សារផ្លាហ្សារបឹងត្របែកខណ្ឌចំការមន្តជាន់លើមានបង្កើតល្បែងស៊ីសងយ៉ាងអាណាធិបតេយ្យអាជ្ញាធរគេងលក់ស្កប់ស្កល់ហាក់បីដូចជាមិនទាន់ដឹងច្បាស់នៅឡើយថាសង្កាត់និងខណ្ឌដែលខ្លួនបានគ្រប់គ្រងនោះជាទីតាំងផ្សារទេលេងល្បែងសុីសងកំសាន្តនោះទ។ខណ្ឌចំការមន ទីតាំងផ្សារបឹងត្របែកផ្លាហ្សា សង្ស័យថាមានបង្កប់លេងល្បែងស៊ីសងខុសច្បាប់

ទីតាំងក្នុងផ្សារបឹងត្របែក ផ្លាហ្សា ដែលស្ថិតនៅផ្លូវលេខ៤៦៦ ភូមិ៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ 

យោងតាមការចុះផ្សាយរបស់របស់គេហទំព័រប្រមាញ់ជាយដែន  ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ដែលថានៅផ្សារបឹងត្របែក ជាន់លើ មានបង្កប់លេងល្បែងស៊ីសងខុសច្បាប់ ពិតមែន។

ពោធិ៍សាត់÷តាមប្រភពពីមន្រ្តីនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ បានឲ្យដឹងថា ដោយសារមានខ្នងបង្អែកក្រាស់នៅក្រសួងសាធារណការ និងដឹកជញ្ជូនទើបលោក កាង ប៉េងហាក់ អាចកាន់តំណែងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនឃ្លាំងមឿង ផ្លូវជាតិលេខ 5 ខេត្តពោធិ៍សាត់ ឡើងដុះស្លែដោយពុំមានការផ្លាស់ប្ដូរនៅឡើយ។ លោក ប៉េងពោធីនារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនរក្សាភាពស្ងៀមស្ងាត់ បើទោះបីរឿងអាស្រូវពុករលួយរបស់លោក កាង​ ប៉េងហាក់ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។ ហេតុនេះហើយ ទើបបច្ចុប្បន្នអង្គភាពមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ ស្ទើរតែក្លាយទៅជាក្រុមហ៊ុនរកស៊ីផ្ដាច់មុខរបស់លោក កាង ប៉េងហាក់ និងមន្រ្តីជំនិតៗរបស់ខ្លួនទៅហើយ។

មន្រ្តីនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ បានលើកឡើងថា ច្រើនឆ្នាំកន្លងទៅនេះគម្រោងស្ថាបនាផ្លូវ ជួសជុលផ្លូវជាតិ ផ្លូវលំ ក្នុងខេត្តពោធិ៍សាត់ បានក្លាយទៅជាប្រភពចំណូល ដ៏សំខាន់របស់លោក កាង ប៉េងហាក់ និងមន្រ្តីជំនិត។ 

ទន្ទឹមនឹងនេះករណី លោក ឆាំ ហាវ ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តឃ្លាំងមឿង ប្រែក្លាយជញ្ជីងថ្លឹងលុយតាមអំពើចិត្ត ក៏ជាប្រភពចំណូលដ៏សំខាន់របស់លោក កាង ប៉េងហាក់ ផងដែរ។  ប្រសិនបើគ្មានការបើកដៃពីលោក កាង ប៉េងហាក់ ទេនោះគឺលោក ឆាំ ហាវ ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តឃ្លាំងមឿង ផ្លូវជាតិលេខ5 ក្រុងពោធិ៍សាត់ ក៏មិនអាចប្រែក្លាយជញ្ជីងថ្លឹងលុយតាមអំពើចិត្តឡើយ។

ប្រភពពីក្រុមឈ្មួញ និងអាជីវករបានឲ្យដឹងថា ទោះបីពួកគេដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ ក៏ត្រូវបង់លុយតាមការកំណត់របស់លោក ឆាំ ហាវ គឺមិនអាចតវ៉ាបានទេ។

រីឯរថយន្តធំៗដឹកជញ្ជូនទំនិញ ដឹកជញ្ជូនខ្សាច់ ក្រួស ថ្ម លើសទម្ងន់ អាចបើកបរឆ្លងកាត់មុខស្ថានីយជញ្ជីងរថយន្តឃ្លាំងមឿង យ៉ាងរលូន

មិនបាច់ចូលថ្លឹងឡើយ ឲ្យតែម្ចាស់រថយន្តទាំងនោះ បង់លុយតាមការកំណត់របស់ លោក ឆាំ ហាវ និងបក្ខពួក។ ហេតុនេះសូមឯកឧត្តម ប៉េងពោធីនា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន​ព្រមទាំងលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស មិនគួរបណ្ដែតបណ្ដោយមើលរំលងតទៅទៀតទេ ព្រោះអំពើពុករលួយរបស់លោក កាង ប៉េងហាក់ និងលោក​ ឆាំ ហាវ ជារឿងមិនអាចបិទបាំងបានទេ៕

អង្គភាពសារព័ត៌មានយើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះ គ្រាន់តែចង់ជម្រាបជូនមហាជន នឹងថ្នាក់ដឹកនាំ ជ្រាបជាព័ត៌មាន  ក្នុងព្រឹត្តិការណ៍អ្វីដែលកើតមាននៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ។ 

អង្គភាព គេហទំព័រ រស្មីសំពៅលូន យើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ ក្នុងន័យស្ថាបនា  និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបប  អ្នកសារព័ត៌មាន សូមអរគុណ។ 

Friday, September 19, 2025

នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នេះ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង និងលោកស្រី ជាតំណាងខ្ញុំ និងភរិយា ព្រមទាំងមន្ត្រីរាជការ បានអញ្ជើញកាន់បិណ្ឌវេនទី១១ នៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ នៅវត្តថ្មី ស្ថិតក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្នុងឱកាសនោះ លោក ព្រួញ រិទ្ធថា និងលោកស្រី ក៏បាននាំយកបច្ច័យរបស់ខ្ញុំ និងក្រុមគ្រួសារ ចំនួន ១៧ ០០០ ០០០រៀល ប្រគេនព្រះសង្ឃ សម្រាប់ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្ត។

ជាមួយគ្នានោះ លោក ព្រួញ រិទ្ធថា និងលោកស្រី ក៏បាននាំយកបច្ច័យ និងអង្ករ ប្រចាំខែរបស់ខ្ញុំ និងក្រុមគ្រួសារ ចំនួន ៤០០ដុល្លារ និងអង្ករ ចំនួន ១តោន ប្រគេនព្រះគ្រូចៅអធិការវត្តថ្មី សម្រាប់ចូលរួមផ្គត់ផ្គង់ថ្លៃទឹក ភ្លើង និងចង្ហាន់ព្រះសង្ឃ ចំនួន ១៤០អង្គផងដែរ៕

ខេត្តបន្ទាយមានជ័យ÷នារសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម TYDA បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ដល់​វីរកងទ័ព " ម៉ន ភក្ត្រា " ដែលរងរបួសភ្នែកខាងស្តាំយ៉ាងធ្ងន់ធ្ងរ​ក្នុងពេលការពារសុវត្ថិភាពប្រជាពលរដ្ឋពីសកម្មភាពកម្លាំងចម្រុះថៃដែលចូលបំពាន​ដែនដីកម្ពុជា និងធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋខ្មែរ កាលពីរសៀល​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបាននិងកំពុងសម្រាក​ព្យាបាលដោយក្រុមគ្រូពេទ្យជំនាញ និងក្រុមគ្រូពេទ្យរបស់ សមាគម TYDA ប្រចាំមន្ទីរពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញ ។ 

បន្ថែមពីលើនេះ «លោកជំទាវបណ្ឌិត» បាននាំយកអំណោយរបស់ «សម្តេចធិបតី» និង «លោកជំទាវបណ្ឌិត» ប្រគល់ជូនវីរកងទ័ពនិងក្រុមគ្រួសារ ព្រមទាំងបាន​ជូនពរឱ្យវីរកងទ័ព " ម៉ន ភក្ត្រា " ឆាប់ជាសះស្បើយ និងមានសុខភាពល្អ​មាំមួនឡើងវិញ ។

សកម្មភាពទាំងនេះ គឺស្តែងចេញឱ្យឃើញពីទឹកចិត្តមហាសប្បុរស និងក្តីមេត្តាដ៏ខ្ពស់ខ្ពស់ថ្លៃថ្លាបំផុត របស់ថ្នាក់ដឹកនាំ​នៃព្រះរាជាណាចក្រ​កម្ពុជាចំពោះវីរកងទ័ព និងចំពោះប្រជាជនខ្មែរគ្រប់ៗរូប។

#កម្លាំងស្ម័គ្រចិត្តដើម្បីមនុស្សធម៌

#សគយត #ហ៊ុនម៉ាណែត #ពេជចន្ទមុន្នី #កម្ពុជា

#TYDA #Hunmanet #PichChanmony #cambodia

 នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥  ខ្ញុំបានជួបពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ពាក់ព័ន្ធនឹងការវិវត្តន៍នៃស្ថានការណ៍គួរឱ្យព្រួយបារម្ភ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ រហូតដល់មានការប៉ះទង្គិចគ្នារវាងកងកម្លាំងប្រដាប់អាវុធថៃ និងប្រជាពលរដ្ឋស៊ីវិលរបស់កម្ពុជា ដែលបានបណ្តាលឱ្យមានការរងរបួសជាច្រើននាក់។ 

ដោយស្ថានការណ៍នៅថ្ងៃនេះបន្តវិវត្តគួរឱ្យព្រួយបារម្ភទៀត ខ្ញុំបានស្នើឯកឧត្ដម Anwar Ibrahim ធ្វើអន្តរាគមន៍ជាបន្ទាន់  ដើម្បីបន្ធូរភាពតានតឹងរវាងកងកម្លាំងប្រដាប់អាវុធថៃ និងប្រជាពលរដ្ឋស៊ីវិលកម្ពុជា ដោយឱ្យរក្សាស្ថានភាពដដែល កុំអោយមានការរាយបន្លាលួសបន្ថែម ឬធ្វើសកម្មភាពណាមួយដែលពង្រីកវិសាលភាពនៃជម្លោះ និងរង់ចាំដំណោះស្រាយបញ្ហាព្រំដែនពីគណៈកម្មការចម្រុះព្រំដែន (JBC) នៅពេលខាងមុខ ស្របតាមការឯកភាពគ្នារវាងភាគីកម្ពុជានិងថៃក្នុងកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ៕ 

#ហ៊ុនម៉ាណែត #Hunmanet 

#កម្ពុជា #cambodia

Friday, September 12, 2025

សូមស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលប្រព្រឹត្តទៅនៅខេត្តកោះកុង ថ្ងៃពុធ ទី ១០ កញ្ញា ២០២៥។ 

Welcome the positive outcomes of the First Special General Border Committee Meeting Cambodia-Thailand, taking place at Koh Kong province on 10 September 2025. 

#ហនម៉ាណែត #Hunmanet 

#កមពុជា #cambodia

ខេត្តបន្ទាយមានជ័យ/ស្រុកម៉ាឡៃ : ពលករជនជាតិថៃប្រុសស្រីចំនួន៩នាក់បម្រុងនិងឆ្លងដែនដែនចេញពីកម្ពុជាចូលថៃវិញដោយខុសច្បាប់តាមរយៈមេខ្យល់ត្រូវបានកម្លាំងប៉ុស្តិ៍ដើមតាសេក នៃវរសេនាតូចនគរបាលការពារព្រុំដែនគោកលេខ៨១៥ បានសហការជាមួយកងកម្លាំងយោធាផ្នែកដឹងសឹករងស្រុកម៉ាឡៃនិងវរ៥១១កងពលតូចលេខ៥១ ទប់ស្កាត់បានត្រង់ចំណុចទីតាំងភូមិសាស្ត្រភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្ត ថ្ងៃទី១០,ខែកញ្ញា,ឆ្នាំ២០២៥ បានប្រគល់ជូនឲ្យទៅអាវុធហត្ថស្រុកម៉ាឡៃ ចាប់បានមេខ្យល់ខ្មែរ២នាក់ផងដែរ។

Monday, September 8, 2025

កាលពីព្រលប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២៥ នេះពលករខ្មែរចំនួន ៤៧ នាក់ក្នុងនោះស្រី ១៧ បាននាំគ្នាលួចឆ្លងដែនតាមច្រករបៀងចូលទៅក្នុងទឹកដីថៃ ដោយមានមេខ្យល់ប្រុសៗចំនួន ៣ នាក់ដោយពួកគេចំណាយក្នុងម្នាក់ចាប់ពី ៥,០០០ បាត ដល់៦,០០០ បាត ដើម្បីចូលទៅរកការងារធ្វើនៅក្នុងប្រទេសថៃ ដោយកន្លងមកពួកគេធ្លាប់ធ្វើម្ដងរួចមកហើយ។ លួចឆ្លងដល់ក្នុងចំការអំពៅក្នុងភូមិគុតហីន ក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ គាត់ត្រូវបានកម្លាំងយោធាថៃដែលកំពុងធ្វើការល្បាតតាមព្រំដែនបានឃាត់ខ្លួនតែម្ដង។ដោយឡែកមេខ្យល់ទាំងបីនាក់បានរត់គេចខ្លួនបាត់ស្រមោល។ ដែលចំណុចឃាត់ខ្លួនពលករខ្មែរទាំងនេះគឺប្រឈមនឹងស្រុកមេឡៃ ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្នពលករខ្មែរទាំង ៣៧ នាក់ត្រូវបានបញ្ជូនទៅ។សមត្ថកិច្ចក្លងណាំសៃ ដើម្បីអនុវត្តតាមនីតិវិធី។

   បើតាមរបាយការណ៍ដែលគេហទំព័រថៃផ្សាយបានបញ្ជាក់ថា បើគិតចាប់តាំងពីថ្ងៃទី ១៧ ខែមិថុនាមកទល់នឹងថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៥ នេះមានការឃាត់ខ្លួនពលករខ្មែរដែលលោកឆ្លងដែនចូលទៅក្នុងទឹកដីថៃចំនួន ៨៤លើក សរុប ៣២៩ នាក់ ៕

Friday, September 5, 2025

ខេត្តស្រះកែវ &ខេត្តបាត់ដំបង:  រថយន្តចំនួន ៤ គ្រឿង ដែលអ្នកបើកបរទាំងអស់គឺជាជនជាតិខ្មែរ ត្រូវបានកម្លាំងយកធាថៃឃាត់ខ្លួន ខណៈដែលរថយន្តទាំងនេះឈប់សំចត នៅខាងក្រោយផ្សារខូវឌីន ក្បែរច្រកអន្តរជាតិភ្នំដីក្នុងស្រុកសំពៅលូន ដែលគេដឹកសុទ្ធតែបារីគេចពន្ធ ត្រៀមនាំចូលទៅក្នុងប្រទេសថៃ។