នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នេះ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង និងលោកស្រី ជាតំណាងខ្ញុំ និងភរិយា ព្រមទាំងមន្ត្រីរាជការ បានអញ្ជើញកាន់បិណ្ឌវេនទី១១ នៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ នៅវត្តថ្មី ស្ថិតក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្នុងឱកាសនោះ លោក ព្រួញ រិទ្ធថា និងលោកស្រី ក៏បាននាំយកបច្ច័យរបស់ខ្ញុំ និងក្រុមគ្រួសារ ចំនួន ១៧ ០០០ ០០០រៀល ប្រគេនព្រះសង្ឃ សម្រាប់ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្ត។
ជាមួយគ្នានោះ លោក ព្រួញ រិទ្ធថា និងលោកស្រី ក៏បាននាំយកបច្ច័យ និងអង្ករ ប្រចាំខែរបស់ខ្ញុំ និងក្រុមគ្រួសារ ចំនួន ៤០០ដុល្លារ និងអង្ករ ចំនួន ១តោន ប្រគេនព្រះគ្រូចៅអធិការវត្តថ្មី សម្រាប់ចូលរួមផ្គត់ផ្គង់ថ្លៃទឹក ភ្លើង និងចង្ហាន់ព្រះសង្ឃ ចំនួន ១៤០អង្គផងដែរ៕










0 Comments:
Post a Comment