ខេត្តបន្ទាយមានជ័យ÷នារសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម TYDA បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ដល់វីរកងទ័ព " ម៉ន ភក្ត្រា " ដែលរងរបួសភ្នែកខាងស្តាំយ៉ាងធ្ងន់ធ្ងរក្នុងពេលការពារសុវត្ថិភាពប្រជាពលរដ្ឋពីសកម្មភាពកម្លាំងចម្រុះថៃដែលចូលបំពានដែនដីកម្ពុជា និងធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋខ្មែរ កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបាននិងកំពុងសម្រាកព្យាបាលដោយក្រុមគ្រូពេទ្យជំនាញ និងក្រុមគ្រូពេទ្យរបស់ សមាគម TYDA ប្រចាំមន្ទីរពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញ ។
បន្ថែមពីលើនេះ «លោកជំទាវបណ្ឌិត» បាននាំយកអំណោយរបស់ «សម្តេចធិបតី» និង «លោកជំទាវបណ្ឌិត» ប្រគល់ជូនវីរកងទ័ពនិងក្រុមគ្រួសារ ព្រមទាំងបានជូនពរឱ្យវីរកងទ័ព " ម៉ន ភក្ត្រា " ឆាប់ជាសះស្បើយ និងមានសុខភាពល្អមាំមួនឡើងវិញ ។
សកម្មភាពទាំងនេះ គឺស្តែងចេញឱ្យឃើញពីទឹកចិត្តមហាសប្បុរស និងក្តីមេត្តាដ៏ខ្ពស់ខ្ពស់ថ្លៃថ្លាបំផុត របស់ថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជាចំពោះវីរកងទ័ព និងចំពោះប្រជាជនខ្មែរគ្រប់ៗរូប។
#កម្លាំងស្ម័គ្រចិត្តដើម្បីមនុស្សធម៌
#សគយត #ហ៊ុនម៉ាណែត #ពេជចន្ទមុន្នី #កម្ពុជា
#TYDA #Hunmanet #PichChanmony #cambodia
0 Comments:
Post a Comment