សូមស្វាគមន៍ www.k-raksmeysampovloun.com.kh / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង លោក កាន់ ស្មារតី / ទីស្នាក់ការ ភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 0714443271 / 078717371 / 0969397771....

សូមស្វាគមន៍ គេហទំព័រ រស្មីសំពៅលូន / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង លោក កាន់ ស្មារតី / ទីស្នាក់ការ ភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 0714443271 / 078717371 / 0969397771....

Friday, October 31, 2025

(ឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥ នាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសាលាបឋមសិក្សាគោកប្រាសាទ ស្ថិតនៅសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ រួមគ្នាសំអាតសាលារៀន ត្រៀមបើកបវេសនកាលឆ្នាំសិក្សាថ្មីឆ្នាំ២០២៥-២០២៦ ដែលនឹងធ្វើឡើងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥។

សាលាបឋមសិក្សាគោកប្រាសាទជាសាលារៀនមួយកន្លែងដែលទាហានថៃ បានបាញ់ផ្លោងគ្រាប់កាំភ្លើងធំធ្លាក់ចូលទីធ្លាសាលាកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ មុនដំណើរការសិក្សានេះ អាជ្ញាធរបោសសំអាតមីន បានចុះមកបោសសំអាតអំបែងគ្រាប់ និងរាវរកយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរួចរាល់ហើយ ដើម្បីធានាសុវត្ថិភាពដល់សិស្ស។

ការសិក្សាជាតម្រូវការចាំបាច់សម្រាប់ផ្តល់ចំណេះដឹង និងបង្កើតបានធនធានមនុស្ស សំឡេងសន្តិភាពជាធាតុដ៏ចាំបាច់ញ៉ាំងឱ្យការសិក្សាដំណើរការទៅបាន។ លោកគ្រូ អ្នកគ្រូ និងសិស្សនៅសាលាជាយដែនមួយនេះ ប្រាថ្នាសំឡេងស្ងាត់គ្រាប់ សំឡេងសន្តិភាព ដើម្បីពួកគេអាចប្រៀន និងរៀនសូត្របាន៕

Top Banner
Top Banner
Top Banner
Top Banner
ចំនួនអ្នកទស្សនា: Views

(តូរ៉ុនតូ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Caroline Mulroney សមាជិកសភានៃរដ្ឋបាលខេត្តអុនតារីយ៉ូ និងជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការនិយាយភាសាបារាំង ព្រមទាំងជាប្រធានក្រុមប្រឹក្សាភិបាលរតនាគារខេត្តអុនតារីយ៉ូ ផងដែរ។

ជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល ដោយភាគីទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹង និងពង្រីកទំនាក់ទំនងរវាងកម្ពុជា និង ប្រទេសកាណាដា។

ជាកិច្ចចាប់ផ្តើម លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់លោកស្រី សមាជិកសភា ចំពោះជំនួបសម្តែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ ហើយ លោកក៏បានជម្រាបជូនអំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ជាពិសេស យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលផ្តោតលើការទាក់ទាញការវិនិយោដោយផ្ទាល់ពីបរទេស ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការកែលម្អបរិយាកាសធុរកិច្ច។

ឆ្លៀតក្នុងឱកាសនោះលោកឧបនាយករដ្ឋមន្ត្រីក៏បានលើកឡើងអំពីលទ្ធភាពសហការរៀបចំព្រឹត្តិការណ៍អមក្នុងទម្រង់ជាវេទិកាវិនិយោគ និងពាណិជ្ជកម្ម កំឡុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប ក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។ លោកឧបនាយករដ្ឋមន្ត្រី បានអញ្ជើញវិនិយោគិនពីខេត្តអុនតារីយ៉ូឱ្យមកស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា លើវិស័យអាទិភាពនានា។

ជាការឆ្លើយតបលោកស្រី ក៏បានបង្ហាញនូវការកោតសរសើរចំពោះ វឌ្ឍនភាពដ៏គួរឲ្យកត់សម្គាល់របស់កម្ពុជា។ ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលរតនាគារខេត្តអុនតារីយ៉ូ លោកស្រីបានចែករំលែកបទពិសោធន៍ក្នុងការអនុវត្ត កំណែទម្រង់រដ្ឋបាលសាធារណៈ ការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងការលើកកម្ពស់តម្លាភាព ក្នុងវិស័យសាធារណៈនានា។ លោកស្រី ក៏បានសំដែងនូវការគាំទ្រលើការគិតគូររៀបចំ វេទិកាវិនិយោគ និងពាណិជ្ជកម្ម កំឡុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅប្រទេសកម្ពុជា។

តាមរយៈជំនួបនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីកាយវិការវិជ្ជមានមួយ ក្នុងការត្រួសត្រាយផ្លូវសម្រាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគ ដែលហុចផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជាតិទាំងពី កម្ពុជា និងកាណាដា៕

Thursday, October 30, 2025

 ទទួលជួបពិភាក្សាការងារជាមួយលោក​ស្រី Nhishaeni Parmanadan តំណាង​ក្រុម​ហ៊ុនទីភ្នាក់ងារព័ត៌មាន​ Viory ប្រចាំ​តំបន់​អាស៊ី និង​ក្រុម​ការ​ងារ​ Viory មក​ពី​ប្រទេស​អារ៉ាប់​អេមីរ៉ាត់​រួម​ មុននឹងចូលរួមបើកសិក្ខាសាលាផ្តោតលើប្រធានបទ «ការ​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​ជា​វីដេអូ និង​ការ​ប្រើ​ប្រាស់​បញ្ញា​សិប្បនិម្មិត​ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ» នៅទីស្តីការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥។