សូមស្វាគមន៍ www.k-raksmeysampovloun.com.kh / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង លោក កាន់ ស្មារតី / ទីស្នាក់ការ ភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 0714443271 / 078717371 / 0969397771....

សូមស្វាគមន៍ គេហទំព័រ រស្មីសំពៅលូន / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង លោក កាន់ ស្មារតី / ទីស្នាក់ការ ភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 0714443271 / 078717371 / 0969397771....

Monday, October 20, 2025

ចំនួនអ្នកទស្សនា: Views

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ទាក់ទងនឹងបញ្ហាព្រំដែន កម្ពុជាត្រូវនិយាយអំពីអភិក្រមក្នុងការដោះស្រាយ ក្នុងនោះអភិក្រមទី១ គឺដោះស្រាយបញ្ហា ដែលកើតមានដោយរកវិធីកាត់បន្ថយផលប៉ះពាល់កន្លែងដែលកើតហេតុហើយ និងរកវិធីបញ្ចប់ជម្លោះឱ្យបានឆាប់។ អភិក្រមទី២ គឺកន្លែងណាដែលកើតហេតុ ព្យាយាមដោះស្រាយឱ្យអស់លទ្ធភាពនូវគ្រប់មធ្យោបាយនៅកន្លែងកើតហេតុនោះ។

ការគូសបញ្ជាក់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងពិធីសម្ពោធដាល់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ។

ពីបិធីនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា កម្ពុជាគ្មានគោលបំណងរំលោភទៅលើដែនអធិបតេយ្យភាពរបស់ប្រទេសណាទេ ហើយក៏មិនឱ្យប្រទេសណាមករំលោភលើអធិបតេយ្យភាពរបស់កម្ពុជាដែរ។ ប៉ុន្ដែបញ្ហាជម្លោះព្រំដែន កម្ពុជាប្រកាន់ភ្ជាប់នូវនៅយន្តការដោះស្រាយបញ្ហាដោយសន្ដិវិធី ផ្លូវច្បាប់ និងយន្តការអន្តរជាតិ៕ ដោយ៖ កន ចំណាន

0 Comments:

Post a Comment